លទ្ធ​ផលនៃការ​បោះឆ្នោត​ព្រឹទ្ធសភា​នាំឲ្យ​​នាយករដ្ឋ​មន្រ្តី​ជប៉ុន​មាន​ឥទ្ធិពល​ក្នុង​សភា​ទាំង​ពីរ​​​ថ្នាក់​

លទ្ធផល​នៃការ​សាក​សួរ​មតិ​អ្នក​ បោះឆ្នោត​រួច​ នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ អាទិត្យ​ម្សិល​មិញ​នេះ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​បាន​ទទួល​សំឡេង​គាំ​ទ្រ​យ៉ាង​មាំ​មួន​​ក្នុង​ការ​ឈ្នះ​ ចំនួន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា។ ជ័យជំនះ​នេះ​គឺ​ជាការ​​ត្រួស​ត្រាយ​ផ្លូវ​​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី Shinzo Abe នូវ​អាណត្តិ​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​បាន​យ៉ាង​ទូលំទូលាយ។

ប្រសិនបើ​ការ​រាប់​សន្លឹក​ឆ្នោត​ផ្ដល់​នូវ​​លទ្ធផល​ផ្លូវ​ការ​ហើយ ​នោះ ​លោក Shinzo Abe នឹង​មាន​អំណាច​គ្រប់គ្រង​សភា​ទាំង​ពីរ​​ថ្នាក់ ដែល​ជាការ​មិន​ធ្លាប់​មាន​ក្នុង​ពេល​៦​ឆ្នាំ​កន្លង​ទៅ​នេះ។

មានការ​ រំពឹង​ថា​លោក​នាយរដ្ឋ​មន្រ្តី Shinzo Abe ចាប់​ផ្ដើម​ធ្វើ​ការ​ភ្លាមៗ​ទៅលើ​កំណែទម្រង់​សេដ្ឋកិច្ច​និង​ពន្ធដារ ដែល​ជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​អូស​ទាញ​​ប្រទេស​ជប៉ុន ​ចេញ​ពីឱនភាព​សេដ្ឋកិច្ច​ដែល​បាន​ញាំ​ញី​ប្រទេស​នេះ​​អស់​រយៈពេល​២​ទសវត្សរ៍ ​មកហើយ​នោះ។​

លោក Abe បាន​ធ្វើ​ការ​កែ​ទម្រង់​បណ្ដើរៗ​​រួច​ទៅ​ហើយ​ផង​ដែរ​ទៅ​លើ​វិ​ស័យ​ ហិរញ្ញវត្ថុ​ខណៈដែល​លោក​បាន​ជំរុញ​ឲ្យ​ធនាគារ​ជាតិ​បោះពុម្ព​សាច់​ប្រាក់​ បន្ថែម។ ប៉ុន្តែ​មជ្ឈដ្ឋាន​ខ្លះ​សម្ដែង​​ការ​ព្រួយ​បារម្ភ​ថា លោក​នាយករដ្ឋ​មន្រ្តី​ដែល​ប្រកាន់​មាគ៌ា​តឹង​រ៉ឹង​រូប​នេះ នឹង​ព្យាយាម​ជំរុញ​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ដែល​មាន​ជាយូរ​យា​មក​ហើយនោះ អំពី​ការ​សើរើ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជប៉ុន​ដែលនិយម​សន្ដិភាព៕ (Radio Australia)

Related Articles

Back to top button
Close
Close