ស្ត្រីទើបសម្រាលកូន ហាមគិតច្រើន
Cambodia News/
សុខភាព៖ ស្ដ្រីទើបសម្រាលកូន មានសុខភាពខ្សោយជាងស្ដ្រីធម្មតា តែទោះជាយ៉ាងណាក៏ដោយ ទាំងស្ដ្រីទើបសម្រាលកូន និងស្ដ្រីធម្មតា ឲ្យតែមានការគិតច្រើន គឺបង្កការព្រួយចិត្ដ។
អ្នកឯកទេសខាងសុខភាពស្ត្រី បានពន្យល់ថា ការព្រួយចិត្ដធ្វើឱ្យទទួលទានមិនបាន ដេកមិនលក់ ចំពោះស្ដ្រីដែលទើបតែសម្រាលកូនរួច គឺប៉ះធ្ងន់ធ្ងរជាងអ្នកធម្មតា។ដូច្នេះ ការគិតច្រើនរបស់ស្ដ្រីទើបសម្រាលកូនរួច ពិតជាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ បើមានករណីនេះកើតឡើង ត្រូវនាំទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទទួលការព្យាបាល កុំបណ្ដែតបណ្ដោយយូរ៕ វត្តី