ទីបំ​ផុត ​លោក ​សម ​រង្ស៊ី ​ត្រូវ​បាន​ព្រះ​មហាក្សត្រលើក​លែង​ទោស​

Cambodia News/

ភ្នំ​ពេញ ៖ ទីបំផុត ព្រះមហាក្សត្រ បាន​លើកលែង​ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយ ដើម្បី​បើកផ្លូវ​ឲ្យ​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាង​គេ​នេះ បាន​ចូល​រួម​​ការបោះឆ្នោតជាតិ​ អាណត្តិ​ទី​៥​នេះ​។​

លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ

យោង​តាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​១២​ ខែកក្កដា​ឆ្នាំ​នេះ បាន​ត្រាស់បង្គាប់ ​ ”​លើកលែងទោស ទណ្ឌិត​​ឈ្មោះ​ សម រង្ស៊ី អាយុ​៦២​ឆ្នាំ ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស តាម​អំណាច​សាលដីកា​តុលាការ​កំពូល និង​សាលាឧទ្ធរណ៍ នៅ​ឆ្នាំ​២០១១”​។

ការ​ព្រះរាជទាន​ទោស​នេះ​ធ្វើតាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១២ ​ខែកក្កដា​​​​ដដែល​នេះ​។ លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស​រ​សេ​រថា “​ដោយយោង​តាម​ស្មារតី​បង្រួបបង្រួម​ជាតិ ការផ្សះផ្សារ​ជាតិ និង​ដើម្បីឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនី​តិកាល​ទី​៥​នេះ ប្រព្រឹត្ត​ទៅ​តាម​គោល​​ការណ៍ប្រជា​ធិបតេយ្យ​សេរី ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ចូលរួម។

លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ខ្មែរ​កាត់ទោស​កំបាំងមុខ​ដាក់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម និង​បរិហារកេរ្តិ៍​ លោក ហោ ណាំហុង​ ថា ជា​​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរក្រហម​។ ​តែ​អ្នកវិភាគ​ចាត់ទុកថា នេះ​ជា​រឿង​នយោបាយ​៕

Related Articles

Back to top button
Close
Close