ប្រធានាធិបតីអាម៉េរិកនឹងស្វាគមន៍ប្រមុខរដ្ឋ វៀតណាមនៅក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយ

ប្រធានាធិបតី​អាម៉េរិក​ លោក Barack Obama ​នឹង​​​ស្វាគមន៍​លោក​ប្រធាន​រដ្ឋ​វៀត​ណាម​ នៅក្នុង​​​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅកាន់​សហរដ្ឋ​អាម៉េរិក នៅក្នុង​ខែ​កក្កដានេះ។

ដំណើរ​ទស្សនកិច្ច​លោក​​ប្រធានរដ្ឋ​ ​ Truong Tan Sang​ ​នៃប្រទេស​វៀតណាម​​​គឺជា​ដំណើរ​លើក​ទី២​ហើយ​ដែលធ្វើ​ឡើង​ដោយ​​​ប្រមុខ​រដ្ឋ​ វៀតណាម​​​ទៅកាន់​ក្រុង​វ៉ា​ស៊ីង​តោន​ ចាប់តាំងពី​​អតីត​បច្ចា​មិត្ត​ទាំងពីរ​ចាប់​ផ្ដើម​ទំនាក់​ទំនង​របស់​ខ្លួន​ ឡើង​វិញ។

ដំណើរ​ទស្សនកិច្ចនេះ​​ ធ្វើ​ឡើង​នៅពេល​ដែល​​រដ្ឋាភិបាល​​នៃ​ប្រទេស​ទាំងពីរ​សម្លឹង​​ឃើញ​ផល​ ប្រយោជន៍​​រួម​ ជាពិសេស​​នៅ​ក្នុង​​វិស័យ​ពាណិជ្ជកម្ម និង​សន្តិសុខ។

ប្រទេស ​វៀតណាម​​ចង់​ពង្រីក​​សហប្រតិបត្តិការ​យោធា​​ជាមួយនឹង​​សហរដ្ឋ​អាម៉េរិក  នៅគ្រា​ដែល​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ចោទ​ប្រទេសចិន​ អំពីកលល្បិច​ឈ្លានពាន​​សមុទ្ទ​ចិន​ខាងត្បូង។​

សេតវិមាន ​និយាយ​​​ថា  លោកអូបាម៉ា​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ពិភាក្សា​​បញ្ហាទាំងឡាយ​ផងដែរ ដោយ​រួមទាំង​​បញ្ហា​កំណត់​​ត្រា​សិទ្ធិមនុស្ស​របស់​វៀតណាម​ និង​​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close