អតីត “បិតាអាភៀន​” នៅ​មីយ៉ាន់ម៉ា​បាន​ទទួល​មរណភាព

អតីត​ទាហ៊ាន​ជាន់​ខ្ពស់​ម្នាក់​នៃ​ របប​យោធា​ ភូមា​ដែល​ល្បី​ឈ្មោះ​ខាង​ អាក្រក់​ និង​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ចម្បង​ម្នាក់​ផង​នោះ​បាន​ស្លាប់​ហើយ។

លោក Lo Hsing Han ដែល​គេ​ឲ្យ​ឈ្មោះ​នាម​ថា “​បិតា​អាភៀន​” បាន​ចៀស​ផុត​ពី​ការ​ដាក់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ពេល​លោក​ទើប​ចាប់​ផ្ដើម ​ជួញ​ដូរ​គ្រឿង​ញៀន​ដំបូង​ ហើយ​ក្រោយ​មក​លោក​បាន​ក្លាយ​ទៅ​ជា​សេដ្ឋី​ម្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ធំ​មួយ​ របស់​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បាន​បង្កើត​ក្រុមហ៊ុន Asia World ដោយ​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​ម្នាក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់មា ដោយ​សារ​បាន​ទទួល​ការ​ងារ​កុង​ត្រា​ច្រើន​ដែល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ ក្រុម​របប​យោធា​ភូមា។

នៅ​ឆ្នាំ​២០០៨ សហរដ្ឋ​អាម៉េរិក​បាន​កត់​ឈ្មោះ​លោក​ Lo Hsing Han និង​កូន​ប្រុស​ឈ្មោះ Steven ក្នុង​បញ្ជី​ខ្មៅ​ថា​ប្រតិបត្ដិករ​ហិរញ្ញវត្ថុ​ដ៏សំខាន់​នៅ​របប​យោធា​ភូមា​ ហើយ​អាម៉េរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ពួក​គេ​ទាំង​ពីរ​ដែរ​ ដោយ​សារ​ឪកូន​ទាំង​ពីរ​នេះ មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​អតីត​ឧត្ដម​សេនីយ៍ ​យោធា​ភូមា៕ (Radio Australia)

Related Articles

Back to top button
Close
Close