រុស្ស៊ីថាអេស្ស៊ីបប្រឈមនឹងគ្រោះថ្នាក់នៃការធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានប្រសាសន៍ថា ប្រទេសអេស្ស៊ីប ប្រឈមនឹងគ្រោះថ្នាក់នៃការធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល បន្ទាប់ពីមានការដកលោក Mohamed Mursi ចេញពីដំណែងប្រធានាធិបតី។
លោក Vladimir Putin បានប្រៀបប្រដូចប្រទេសអេស្ស៊ីប ទៅនឹងប្រទេសស៊ីរី ដែលមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិតក្នុងសង្គ្រាមស៊ីវិលរយៈ ពេល២ឆ្នាំ។
លោកមាន ប្រសាសន៍ថា លោកសង្ឃឹមថាពលរដ្ឋអេស្ស៊ីបនឹងចៀសវាងការឈានធ្លាក់ទៅក្នុង ភាពអវិជ្ជមានដែលអាចនឹងកើតមានឡើងនោះ៕ (Radio Australia)