អ្នកភូមិបឹងកក់ ដាក់ញ្ញត្តិតាមស្ថានទូតប្រឆាំងអតីតតំណាងរបស់ខ្លួន
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា នេះ ក្រុមអ្នកភូមិបឹងកក់ប្រមាណ៧០នាក់ បានដាក់ញ្ញតិ្តដាច់ដោយឡែកពីគ្នានៅតាមស្ថានទូតបរទេសចំនួន៥ ដើម្បីឱ្យបណ្តាស្ថានទូតទាំងនោះ ដកសេចក្តីទុកចិត្តពីអ្នកស្រី ទេព វន្នី តំណាងរបស់ខ្លួននៅក្នុងសហគមន៍បឹងកក់រាជធានីភ្នំពេញ។
ញ្ញតិ្តដែលមានផ្តិតមេដាយភ្លាប់ជាមួយផងដែរនោះ បានបញ្ជាក់ប្រាប់ស្ថានទូតអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថា លែងទទួលស្គាល់ឈ្មោះ ទេព វន្នី ជាតំណាងទៀតហើយ។ ឆ្លើយតបទៅនឹងការដាក់ញត្តិនោះ អ្នកស្រី ទេព វន្នី មានប្រសាសន៍ប្រាប់វិទ្យុអូស្ត្រាលីថា គឺជារឿងនយោបាយ៕