អ្នក​​បឹង​កក់​​ថា​ លោក​​ហ៊ុន​ ម៉ា​ណែត​ ​និង​​អភិ​បាល​​ក្រុង​​ថ្មី​ ​នឹង​​ជួយ​​បញ្ចប់​​វិវាទ​​ដីធ្លី ​

Cambodia News

ភ្នំពេញ៖ តំណាង​ពល​រដ្ឋ​នៃ​សហគមន៍​បឹង​កក់​ម្នាក់ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន កាល​ពី​ព្រឹក​ថ្ងៃ​ព្រសហ្បតិ៍​នេះ​​ថា ​លោក ហ៊ុន ម៉ា​ណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​​លោក ប៉ា សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​ភ្នំពេញ បាន​សន្យា​ជួយ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​របស់​ពួក​គាត់​នៅ​ក្នុង​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​មិន​ឲ្យ​អ្នក​ភូមិ​ចេញ​ដើរ​តវ៉ា​នៅ​តាម​ទី​ សាធារណៈ​ត​ទៅ​ទៀតទេ។

អ្នកភូមិបឹងកក់ដែលទទួលរងការបង្រ្កាបពីក្រុមសមត្ថកិច្ចអំឡុងពេលតវ៉ារកដំណោះស្រាយ។
អ្នកភូមិបឹងកក់ដែលទទួលរងការបង្រ្កាបពីក្រុមសមត្ថកិច្ចអំឡុងពេលតវ៉ារកដំណោះស្រាយ។

លោក ចាន់ ពុទ្ធិ​សាក់ តំណាង​អ្នក​ភូមិ​បឹងកក់​បាន​និយាយថា កាល​ពី​រសៀល​ថ្ងៃ​ពុធ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​អញ្ជើញ​ឲ្យ​រូប​លោក និង​តំណាង​ពីរ​នាក់​ផ្សេង​ទៀត ចូល​ជួប​ពិភាក្សា​ដំណោះ​​ស្រាយ​ពី​បញ្ហា​វិវាទ​ដី​ធ្លី​របស់​ពួក​គាត់​ដោយ​ ក្នុង​ជំនួប​នោះ​ លោក ហ៊ុន ម៉ា​ណែត និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​សន្យា​ថា ​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន​បញ្ចូល​ឈ្មោះ​អ្នក​ភូមិ​ ចំនួន ​៤៨ ​គ្រួសារ​ដែល​រួម​ទាំង​គ្រួសារ​របស់​គាត់​នៅ​មិន​ទាន់​បាន​ដី​ទៅ​ក្នុង​ បញ្ជី​រដែល​ត្រូវ​ទទួល​បាន​ដី។

លោក​បាន​បន្ត​ថា «​ជា​មួយ​គ្នា​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​លក្ខខណ្ឌ​ហាម​មិន​ឲ្យ​ពួក​យើង​ខ្ញុំ​ចេញ​ដើរ​តវ៉ា​តាម​ផ្លូវ​ សាធារណៈ ជា​មួយ​ក្រុម​អ្នកស្រី​ទេព វន្នី »។

លោក​ ចាន់ ពុទ្ធិ​សាក់ បាន​បន្ថែម​ថា «នៅពេល​នោះ​ ខ្ញុំ​ជម្រាប​ទៅ​គាត់​ទាំង​ពីរ​ថា​យើង​ខ្ញុំ​មិន​មែន​ដើរ​តវ៉ា​តាម​អ្នកស្រី ទេព វន្នី​ទេ គឺ​យើង​ខ្ញុំ​ដើរ​តវ៉ា​ទាម​ទារ​ដំណោះ​ស្រាយ​ដី​ធ្លី​នឹង​ផ្ទះ​សម្បែង​របស់​ យើង​ខ្ញុំ។​ ​ខ្ញុំ​ក៏​បាន​​សន្យា​នៅ​ចំពោះ​មុខ​គាត់​ទាំង​ពីរ​ថា​នឹង​ឈប់ ​​ដើរ​តវ៉ា​នៅ​ពេល​ណា​យើង​ខ្ញុំ​ទទួល​បាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ»​។

លោក​បាន​​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍​នេះ សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ហៅឲ្យ​ពួកគាត់​ទៅ​ជួប​ពិភាក្សា​ដំណោះស្រាយជាបន្ត​ទៀត៕

Related Articles

Back to top button
Close
Close