អាជ្ញាធរ​ប្រទេស​ចិន​បាន​ធ្វើការ​ប្រហារ​ជីវិត​ស្រ្តី​ហ្វ៊ី​លី​ពីន​​ម្នាក់​ពី​ទោស​រត់​ពន្ធ​គ្រឿង​ញៀន

អា​ជ្ញាធរ​ប្រទេស​ចិន​បាន​ធ្វើការ​ ប្រហារ​ ជីវិត​ស្រ្តី​ហ្វ៊ី​លី​ពីន​​ ម្នាក់​​​ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សំណើ​របស់​រដ្ឋាភិបាល​​ ហ្វ៊ីលីពីន​​ដែល​អង្វរ​សុំ​ការ​ត្រាប្រណី​នោះ។

ស្រ្តីរង​ការ​ប្រហារ​ជីវិតនោះ​​បាន​អាជ្ញាធរចិន​ចាប់​ខ្លួន​ក្នុង​ ពី​ឆ្នាំ​២០១១ និង​​ជា​ជន​ទី​៥​​​ដែល​ជាប់​ទោស​ពី​​បទ​នាំគ្រឿង​ញៀន​​ពី​ប្រទេស​ហ្វ៊ីលីពីន ​និងរងទោស​​ប្រហារជីវិត​ដោយ​អាជ្ញាធរចិន ​ទោះ​ជា​​ប្រធានាធិបតី​ហ្វ៊ីលីពីន​​ស្នើសុំ​ឲ្យ​​បន្ថយទោស​មកនៅ​ត្រឹម​ការ​ ជាប់​ពន្ធ​នាគារ​អស់​មួយជីវិត​ក្ដី។

គួរ​រំលឹក​ថា មាន​អ្នកទោស​ជន​ជាតិ​ហ្វ៊ីលីពីន​រត់​ពន្ធ​គ្រឿង​ញៀន​ដទៃ​ទៀត សរុប​២១៣​នាក់ កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ក្នុងប្រទេស​ចិន៕ (Radio Australia)

Related Articles

Back to top button
Close
Close