ជប៉ុនសន្យាជួយហ្វ៊ីលីពីនទាមទារដែនដីពីចិននៅសមុទ្រចិនខាងត្បូង
ប្រទេសជប៉ុនសន្យាថានឹងជួយប្រទេសហ្វ៊ីលីពីនដើម្បីការការពារខ្លួនក្នុងការទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូង ។
ក្នុង កិច្ចពិភាក្សាថ្នាក់កំពូលដែលបានធ្វើឡើងនៅ ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ហើយភាគីទាំងពីរបានសម្ដែងនូវកង្វល់ចំពោះសកម្មភាពដ៍ខ្លាំងក្លា របស់ប្រទេសចិន ក្នុងការទាមទារដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូងនោះ ។
ក្រសួងការពារជាតិហ្វ៊ីលីពីនបានសម្ដែងការស្វាគមន៍ លើសំណើគាំទ្ររបស់ជប៉ុនដោយហេតុតែកង្វះខាតផ្នែកធនធានយោធា ។
យ៉ាង ណាមិញ ទោះជាមិនមានភាគីណាមួយបង្ហាញឲ្យបានច្បាស់អំពីជំនួយនេះឡើយនោះ ប្រទេសហ្វ៊ីលីពីនបានរំពឹងថានឹងទទួលបាននាវាល្បាតថ្មី ចំនួន ១០គ្រឿង ពីជប៉ុន ក្នុងអំឡុងពេល ១៨ខែខាងមុខនេះ។
ប្រទេស ហ្វ៊ីលីពីនបានត្អូញត្អែរថាប្រទេសចិន បានបង្កើនការគំរាមកំហែង នៅតំបន់ជម្លោះដែនសមុទ្រ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយហ្វ៊ីលីពីន ក៏បានធ្វើឲ្យប្រទេសចិន ខឹងសម្បាយ៉ាងខ្លាំង ដោយសារការប្តឹងសុំអន្តរាគមន៍ពីសម្ពន្ធមិត្តជប៉ុន និងអាម៉េរិក ៕ (Radio Australia)