ចិន​ខំ​ពង្រឹង​វិស័យ​លំហ​អាកាស​

មាន​ការ​រំពឹង​ថា យាន​អវកាស​ Shenzhou 10 របស់​ចិន​រួម​ទាំង​អវកាស​យានិក​ចិន​៣រូប​នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ផែន​ ដី​វិញ​នៅ​ថ្ងៃ​ពុធ​នេះ។

អវកាសយានិក ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ក្រោយ​ ពី​បាន​ចូល​ចត​ជា​មួយ​យាន​អវកាស Tiangong 1 ក្នុង​លំហ​អាកាស​ចំនួន​២លើក​ ជា​ទី​ដែល​ពួក​គេ​បាន​ធ្វើ​ពិសោធន៍​វេជ្ជ​សាស្រ្ដ​ និង​បាន​ធ្វើ​បាឋកថា​មួយ​ពីលំហ​អាកាស​ដល់​កូន​សិស្ស​សាលា​ជា​ច្រើន​នៅ​លើ​ ផែន​ដី។

ទៅ​ទល់​នឹង​ឆ្នាំ​២០២០ ប្រទេស​ចិន​មាន​គោល​បំណង​ចង់​សាង​សង់​ស្ថានីយ៍​យាន​អវកាស​អចិន្រ្ដៃយ៍​មួយ​នៅ​ក្នុង​លំហ​អាកាស​ឲ្យ​បាន​សម្រេច។

រដ្ឋាភិបាល ​ក្រុង​ប៉េកាំង​យល់​ឃើញ​ថា កម្មវិធី​លំហ​អាកាស​របស់​ខ្លួន​ដែល​ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ ដុល្លារ​ គឺជា​និម្មិត​សញ្ញា​មួយ​នៃ​ការ​ល្បី​រន្ទឺ​កេរ្ដិ៍​ឈ្មោះ​លើ​ឆាក​អន្ដរ​ជាតិ ​ និង​ការ​រីក​ចម្រើន​ខាង​បច្ចេក​វិទ្យា​របស់​ចិន៕(Radio Australia)

Related Articles

Back to top button
Close
Close