បុគ្គ​លិក​ណា​ហ្គា​វើល​ជាង​១០​នាក់​សន្លប់​ ខណៈ​ប៉ះ​ទង្គិច​ជា​មួយ​សន្តិ​សុខ​ក្រុម​ហ៊ុន​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​​​ព្រឹក​ថ្ងៃ​​ទី​២៥ មិថុនា យ៉ាងហោចណាស់ បុគ្គលិកជាង​១០​នាក់ នៅ​ក្រុមហ៊ុន​ណាហ្គា​វើល ដែល​​បាតុកម្ម​ច្រើន​ថ្ងៃ​មក​នោះ សន្លប់​ និង​របួស​ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​សន្តិ​សុខ​​ក្រុម​ហ៊ុន ខណៈ​​អាជ្ញាធរ​ព្យាយាម​​ហាម​ឃាត់​​ពួក​គេ​មិន​​ឲ្យ​​យក​​ឧ​បករ​ណ៍​​បំពង​​ សំឡេង​ចូល​ទៅ​ខាង​មុខ​ក្រុមហ៊ុន​នេះ។

កម្មការនីដែលរងរបួស
កម្មការនីដែលរងរបួស

បុគ្គ​លិក​​ជិត​៧០០​នាក់ ព្យាយាម​ប្រមូល​ផ្តុំ​​នៅមុខអគារ​ល្បែង​ដ៏​ធំ​មួយ​នេះ តែ​ត្រូវ​សន្តិសុខ​ក្រុមហ៊ុន​ដាក់​រ​បាំង​បិទ​មិន​ឲ្យ​ពួកគេ​ទៅ​ក្បែរ​ក្រុម ​ហ៊ុន​​។ ខណៈ​នោះ បុគ្គលិក​ទាំងនោះ បាន​រុញច្រាន​សន្តិសុខ​រហូត​បណ្តាល​​ឲ្យ​បុគ្គលិកជា​ស្ត្រី​ ប្រមាណ​១០​នាក់​សន្លប់​ របួស​ឈាម​ដៃ និង​​ពក​​ក្បាល​។​

បុគ្គលិក​ណាហ្គា​វើល បាន​បាតុកម្ម​ដោយ​អហិង្សា​នៅមុខ​ក្រុមហ៊ុន​នេះ​ជាង​១០​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ល្បែង ​ដែល​​ចំណេញ​រាប់លាន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំៗ​​នោះ គោរព​តាម​សេចក្តី​បង្គាប់​​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​សុំ​ដំឡើង​​ប្រាក់ខែ​គោល​​ឲ្យបាន​យ៉ាងតិច​១៥០​ដុល្លារ​។​

អនុប្រធាន​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក លោក ណៃ វ៉ង់​ដា មានប្រសាសន៍ថា បាតុកម្ម​របស់​បុគ្គលិក​នេះ​មិន​ខុស​ច្បាប់​ទេ ដោយសារ​ក្រុមហ៊ុន​មិន​​គោរព​ច្បាប់​។ លោក​ថា ក្រៅពី​នោះ​ក្រុមហ៊ុន​នេះ មិន​បាន​ប្តឹង​ទាស់​ទៅ​តុលាការ​ពី​ករណី​​នេះ​​នោះ​ទេ តែ​លោក​មិនដឹងថា ក្រុមហ៊ុន​នេះ​មាន​អំណាច​អ្វី​បាន​ជា​អាជ្ញា​ធរ​​មិន​​ហ៊ាន​​អន្តរាគមន៍។

តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​​​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើល​ ចូលធ្វើការ​វិញ ក្រោយ​ពី​ផ្ទុះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ តែ​ក្រោយមក​ក្រុម​ហ៊ុន​ល្បែង​នេះ បាន​បញ្ឈប់​បុគ្គលិក​ប្រមាណ​៥០០​នាក់​​៕

Related Articles

Back to top button
Close
Close