ជិះ​ម៉ូតូ​លឿន ​ឡើង​ពុំ​នូក​កាត់​ផ្លូវ ​ហោះ​ធ្លាក់​មក​ វិញ​បោក​ក្បាល ​នឹង​ថ្នល់​ស្លាប់​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង១ និង៣០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែមិថុនា យុវជនម្នាក់ម្នាក់ បើកលឿន ភ្លេចគិតដល់ពុំនូក ដែល​គេ​ធ្វើ​ឡើង​ដើម្បី ឲ្យម៉ូតូនិងរថយន្តនានា បន្ថយល្បឿន ប៉ុន្តែ ជនរងគ្រោះ បែរជាបន្ថែមល្បឿន ហើយបានធ្វើឲ្យម៉ូតូហោះជាច្រើនម៉ែត្រ ពេល​ធ្លាក់មកវិញ បោកក្បាល នឹងថ្នល់បែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែង​ ស្ថិតភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមសាច់ញាតិ របស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ័ត្ន រ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាជាងភ្លើង រោង​ចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិដំណាក់ធំ សង្កាត់មានជ័យ ខណ្ឌមានជ័យ មាន ស្រុក កំណើតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BF-1392 ។

បន្ទាប់ពីធ្វើការវាស់វែងរួច សាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក វត្ថុ​តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក នៅអធិការដ្ឋាន ដើម្បីឲ្យក្រុមគ្រួសារ យកឯកសារម៉ូតូ ឲ្យបានត្រឹមត្រូវមកធានា យកទៅវិញ៕ ដោយ៖ ហេង នាង​

CH-0652

Related Articles

Back to top button
Close
Close