យុទ្ធនាការក្ដៅប្រឆាំងនឹងសកម្មជនប្រឆាំងនៅក្នុងប្រទេសវៀតណាមឆ្នាំ២០១៣
កាលពី ថ្ងៃសៅរ៍ អ្នកសរសេរប្លុកតាមប្រព័ន្ធអ៊ិនធើរណិត វៀតណាមមួយរូបត្រូវបានចាប់ខ្លួនពីបទបានធ្វើសកម្មភាពប្រឆាំង រដ្ឋ។
ក្នុងរយៈពេលមិនដល់ មួយខែ ផងនៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលចំពោះអ្នកប្រឆាំង លោក Dinh Nhat Uy គឺជាជនទីបីហើយដែលត្រូវបានចាប់ឃុំខ្លួន ដោយសារការរិះគន់រដ្ឋាភិបាលតាមប្រព័ន្ធ អ៊ិនធើរណិត ។
លោក នឹងត្រូវគេឃុំខ្លួនបីខែ ដើម្បីស៊ើបអង្កេតពីបទចោទប្រកាន់ថា បានរំលោភបំពានលើសេរីភាពតាមបែបប្រជាធិបតេយ្យ ដោយការបំពានទៅលើផលប្រយោជន៍របស់រដ្ឋ។
លោកត្រូវបានគេស្គាល់ តាមរយៈការប្រឆាំងយ៉ាងខ្លាំងរបស់លោក ទៅនឹងការរំលោភបំពានដោយហិង្សារបស់ចិនស្ដីពីបញ្ហាជម្លោះក្នុង តំបន់សមុទ្រចិនខាងត្បូង។
កាលពីខែឧសភា តុលាការ បានកាត់ឲ្យ បងប្រុសរបស់លោកឈ្មោះ Dinh Nguyen Kha ជាប់ពន្ធនាគារ៨ឆ្នាំ ពីបទថាបានឃោសនាប្រឆាំងនឹងរដ្ឋ។
ចាប់តាំងដើមឆ្នាំមកនេះ សកម្មជនវៀតណាមយ៉ាងហោចណាស់ចំនួន ៤៦នាក់ត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តិសកម្មភាពប្រឆាំង នឹងរដ្ឋ ដែលជាញឹកញ៉ាប់ត្រូវជាប់ពន្ធនាគាររយៈ ពេលវែង៕ (Radio Australia)