ក្រសួង​ធន​ធាន​ទឹក​ព្រមាន​ពី​បាតុ​ភូត​ធម្មជាតិ​នៅ​ពាក់​កណ្តាល​ ខែ​នេះ ​

Cambodia News

ភ្នំ​ពេញ​៖ ក្រសួង​ធនធានទឹក​ ព្រមាន​ពី​បាតុភូតធម្មជាតិ ដោយសារ​រង​សម្ពាធ​ឥទ្ធិពល​ដែល​នាំឲ្យ​មាន​ភ្លៀង​ធ្លាក់​ ពី​មធ្យម​ទៅ​ច្រើន​លាយ​ឡំ​​ជាមួយ​​និង​​ផ្គរ រន្ទះ ខ្យល់​​កន្ត្រាក់ នៅ​​តំបន់​​វាល​ទំនាប​កណ្តាល តំបន់ភ្នំ និង​ខ្ពង់រាប។

​សេចក្តីជូនដំណឹង​ របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម បានឲ្យដឹងថា បាតុភូត​នេះ នឹង​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​១៦​ ខែ​មិថុនា ​ឆ្នាំ​២០១៣​នេះ​។ ដោយឡែក​នៅ​តំបន់​ផ្ទៃសមុទ្រ និង​ផ្ទៃសមុទ្រ​កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​គំហុក លាយឡំ​នឹង​ផ្គរ​រន្ទះ ខ្យល់​បោកបក់​ខ្លាំង ដែល​បង្ក​ឲ្យមាន​រលក​ខ្ពស់ៗ ចាប់ពី​១​ម៉ែត្រ​ទៅ​២,៥០​ម៉ែត្រ​។

​កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៣ អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ញឹម វណ្ណដា បាន​ឲ្យដឹងថា ខ្យល់ព្យុះ និង​រន្ទះបាញ់​បាន​កើនឡើង​៣​ដង បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពីដើមឆ្នាំ​២០១២​។ លោក​ថា អាកាស​ធាតុ​កម្ពុជាបច្ចុប្បន្ន ផ្ទុយ​ពី​ការ​ព្យាករ​ទុក​មុន ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​បន្សាំ​ខ្លួន ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​តាម​ដាន​​ស្ថាន​ភាព​​បំរែ​បំរួល​​នេះ​៕

130610-ministry-of-water

Related Articles

Back to top button
Close
Close