ក្រុម​អ្នក​ជំនាញអំពាវនាវ​ឲ្យ​ផ្អាក​​ការ​បង្កើត​អាវុធថ្មី​ដែល​មាន​សណ្ឋាន​ដូច​មនុស្ស​យន្ត

ក្រុម​អ្នក​ជំនាញ បាន​ធ្វើការអំពាវនាវដល់​អង្គការ​សហប្រជាជាតិ​ ឲ្យ​ផ្អាក​​ការ​បង្កើត​អាវុធថ្មី​ដែល​មាន​សណ្ឋាន​ដូច​មនុស្ស​យន្ត​​។

អាវុធដែល​មាន​សណ្ឋាន​ដូច​មនុស្ស​យន្ត​ទាំង​នេះ ត្រូវ​បាន​បង្កើតឡើង​ដោយ​មាន​បញ្ចូល​កម្មវិធី​ដើម្បី​សម្លាប់​ ឬ​បំផ្លាញ​ដោយ​ស្វ័យ​ប្រវត្តិ​ ​ហើយ​​មនុស្ស​មិន​អាច​គ្រប់​គ្រង​បាន​ទេ នៅ​ពេល​អាវុធ​យន្ត​នេះ​ចូល​​ប្រយុទ្ធ​ក្នុង​សមរភូមិ។

បច្ចេក​ វិទ្យាថ្មី​នេះកំពុង​មាន​ការ​រីក​ចម្រើន ​​នៅ​សហរដ្ឋ​អាម៉េរិក ចក្រភព​អង់គ្លេស និង​ប្រទេស​អ៊ីស្រាអែល ហើយ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស កំពុង​ធ្វើការ​អំពាវនាវ​ឲ្យបញ្ឈប់​ការ​ផលិត​អាវុធ​ទាំង​នោះនៅ​ទូទាំង​ពិភព​ លោក។

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក Christof Heyns បាន​និយាយ​ថា​អាវុធ​ទាំង​នោះ មិន​គួរ​​បំពាក់​ប្រព័ន្ធ​ ដែល​ផ្តល់​ថាមពល​ជីវិត លើស​ពី​មនុស្ស​ជាតិ​ឡើយ៕ ​(Radio Australia)

Related Articles

Back to top button
Close
Close