កូរ៉េខាង​ជើង​ប្ដេជ្ញា​នឹង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ

ប្រទេស​កូរ៉េខាង​ជើង​បាន​ប្ដេជ្ញា​ថា​ នឹង​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដែល​នឹង​ធ្វើ​ឲ្យ​អស់​ន័យ​ចំពោះ​របាយការណ៍​​មួយ​ចំនួន​ដែល​ថា​ក្រុង​ព្យុង​ យ៉ាង​នឹង​អាច​វិល​ត្រលប់​ចូល​តុ​ចរចា​៦ភាគី​ឡើង​វិញ​ស្ដី​អំពី​បញ្ហា​ នុយក្លេអ៊ែរ។

បទ​វិចារណកថា​នៅ​លើ​ទំព័រ​មុខ​របស់​កាសែត​រដ្ឋាភិបាល​កូរ៉េខាង​ជើង ​និយាយ​ថា មាន​តែ​សព្វាវុធ​នុយក្លេអ៊ែរ​គួរ​ឲ្យ​ញញើត​​​ប៉ុណ្ណោះ​ទេ​ ដែល​អាច​ធានា​នូវ​ជ័យ​ជម្នះ​​ដើម្បី​ប្រឆាំង​នឹង​កង​ទ័ព​របស់​របប​ចក្រ​ ពត្តិ​និយម។

កាលពី​សប្ដាហ៍​មុន​នេះ ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ មេដឹក​នាំ​​នៃ​​កូរ៉េខាង​ជើង​លោក គឹម ជុងអ៊ុន បាន​ថ្លែង​ប្រាប់​ប្រធាន​រដ្ឋ​ចិន​លោក ស៊ី ជីងពីង​ ថា ក្រុង​ព្រុង​យ៉ាង​អាច​នឹង​វិល​ត្រឡប់​ចូល​តុ​ចរចា​វិញ។

ទីភ្នាក់ងារ​ ព័ត៌មាន​ស៊ិនហួ​របស់​ចិន​និយាយថា ​បេសក​ជន​ផ្ទាស់​ខ្លួន​របស់​លោក គឹម​ ជុង​អ៊ុន​ បាន​​បញ្ជូន​លិខិត​នៃ​សារ​របស់​កូរ៉េខាង​ជើង​ប្រគល់​ជូន​ទៅ​ប្រធាន​រដ្ឋ​ចិន ​ដោយ​ផ្ទាល់​ដៃ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ប្រទេស​ចិន៕(Radio Australia)

Related Articles

Back to top button
Close
Close