អាម៉េរិក​នឹងលើកពី​​បញ្ហាស៊ើប​ការណ៍​តាម​អ៉ិន​ធើរ​ណិត​ក្នុង​ជំនួប​ជាមួយ​​ចិន

ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក នឹងលើក​ឡើង​អំពី​បញ្ហា​ស៊ើប​ការណ៍​តាម​ប្រព័ន្ធ​​អ៉ិនធើរ​ណិត នៅ​ក្នុង​ជំនួប​ជាលើក​ដំបូង​ជាមួយអ្នក​ដឹក​នាំ​បច្ចុប្បន្ន​របស់​ប្រទេស​ ចិននៅ​សប្តាហ៍​​ខាង​មុខ​នេះ។

សេចក្តី​ថ្លែង​ការណ៍​ពី​សេតវិមាននិយាយ​ថា ការ​ចោទ​ថា​ប្រទេស​ចិន​បាន​លួច​យក​ឯកសារ​តាម​​អ៉ិន​ធើរ​ណិត នឹង​លើក​យក​ទៅ​​ពិភាក្សា​ ក្នុង​កិច្ច​ប្រជុំ​រវាង​លោក Barack Obama និង​ លោក​ Xi Jinping។

​​ការ​ជួប​គ្នា​នៅ​រដ្ឋ California នោះ កើត​ឡើង​ចំពេល​ដែលមាន​របាយ​​ការណ៍​ព័ត៌មាន​ថា មាន​អ្នក​លួចចូល​​ទៅ​ប្រព័ន្ធសព្វាវុធ​ធំៗ របស់​អាម៉េរិក។

រដ្ឋា​ភិបាល​ចិន​បាន​បដិសេធ​ថា​មិន​ពាក់​ព័ន្ធ​នឹង​​ករណីស៊ើប​ការណ៍​តាម​ប្រព័ន្ធ​​អ៉ិន​ធើរ​ណិតនេះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close