នៅមីយ៉ាន់ម៉ាបុរសអ៉ិស្លាមម្នាក់យកភ្លើងដុតស្ត្រីពុទ្ធសាសនិកដែលជាអ្នកលក់សាំង
ក្នុងប្រទេសមីយ៉ាន់ម៉ាមានការផ្ទុះឡើងនូវអំពើហិង្សាមួយទៀតរវាងពុទ្ធសាសនិក និងអ៉ិស្លាមសាសនិក។
ការប៉ះទង្គិចគ្នាកើតឡើងក្នុងទីរួមខេត្ត Lashio ដោយមានសាក្សីអះអាងថា បុរសអ៉ិស្លាមម្នាក់ បានយកភ្លើងដុតស្ត្រីពុទ្ធសាសនិកមួយរូបដែលជាអ្នកលក់សាំង ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីសេចក្តីលម្អិតបាននៅឡើយទេ។
ជា មួយគ្នានេះ គេជឿថាមានការដុតវត្តផងដែរ។ កាលពីខែមីនា ក្នុងប្រទេសមីយ៉ាន់ម៉ា មានអំពើហិង្សាប្រហាក់ប្រហែលគ្នានេះកើតឡើង ហើយបណ្តាលឲ្យប្រជាពលរដ្ឋយ៉ាងតិច ៤៤ នាក់បាត់បង់ជីវិត និងរាប់ពាន់អ្នកទៀតរស់នៅដោយគ្មានផ្ទះសម្បែង៕ (Radio Australia)