​កម្ពុជា និងសិង្ហបុរីជំរុញ​ឲ្យមានដំណោះស្រាយ​បញ្ហាជម្លោះសមុទ្រ​ចិនខាងត្បូង

នៅ​ថ្ងៃ​ទី​ ១៨ មេសា ២០១២​ ក្រោយ​​ពីជំនួប​ជា​មួយ​លោក​ ទៀ​ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក​ អេង​ ហិនអ៊ឹង​ រដ្ឋ​មន្រ្តី​​​ក្រសួង​ការពារ​ជាតិ​សិង្ហបុរី​ បាន​និយាយ​​​ប្រាប់​អ្នក​​កាសែត​​ថា ទាំង​កម្ពុជា​ និង​សិង្ហបុរី​សុទ្ធ​តែបាន​បង្ហាញ​ជំហរ​រួមគ្នា​ក្នុងការ​ដោះ​ ស្រាយ​ដោយ​សន្តិវិធី​នៅ​ជម្លោះ​​ដែន​សមុទ្រ​ចិនខាង​ត្បួង​រវាង​​ប្រទេស​ ចិន​​និង​​​ប្រទេស​៤ ដែល​ជា​សមាជិក​អាស៊ាន​​។

កិច្ច​ប្រជុំ​កំពូល​ អាស៊ាន​លើក​ទី​២០​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ក៏បាន​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​​​​ដោយ​សន្តិ​វិធី​ផង​ដែរ​ តាម​យន្តការ​ដែល​មាន​ស្រាប់នៅក្នុងក្រមប្រតបត្តិ​ (Code of Conducts) និង​ និង​សេចក្តី​ប្រកាស​ប្រតិបត្តិ​(Declaration of Conduct)​។

ប្រទេស​ ដែល​មាន​ជម្លោះ​ជា​មួយ​ចិន​ នៅ​ក្នុង​ដែន​សមុទ្រ​ខាង​ត្បូងរួម​​មាន​ប្រទេស​​វៀតណាម ប្រ៊ុយ​ណេ​ ម៉ាឡេស៊ី​ និង​ ហ្វីលីពីន​។ នៅគ្រានេះដែរ ហ្វីលីពីន​ ក៏បាន​ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​រយៈ​ពេល​១២​ថ្ងៃ​ជាមួយ​និង​ អាមេរិក​៕

Related Articles

Back to top button
Close
Close