សំប៉ូលីដា ប្រមានស្រី ដែលចង់ទោងប្តីរបស់នាង
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ ថ្មីនេះតារាចម្រៀង និងកំប្លែងមាត់ប៉ប៉ាច់ប៉ប៉ោចអ្នកនាងសំប៉ូលីដា ប្រកាសថានាងនឹង ចេញទៅប្រទេសបារំាង នៅក្នុងខែកុម្ភះឆ្នាំ២០១៣នេះ តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ ហើយនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិរួចនាងក៏និងទៅច្រៀងនៅប្រទេសអាមេរិចបន្តទៀតផងដែរ។
បន្តែពេលនេះនាងបានលុបចោលគម្រោងចេញទៅ ទាំងអស់ដោយតែជាប់ដោះស្រាយរឿងមានស្រីចង់ទោងប្តីរបស់នាង។
ទាក់ទិទៅនឹងបញ្ហានេះអ្នកនាងសំ ប៉ូលីដា បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៧ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ មាននារីវ័យក្មេងម្នាក់បានជិះតាក់ស៊ី ពីខេត្តកំពង់ធំ ទៅតាមស្វាមីរបស់នាងនៅឯខេត្តព្រះវិហា ហើយនារីរូបនោះបានបណ្តើរស្វាមីរបស់នាងយ៉ាងស្អិតរមួតមិនលែងដៃពេញទីឡានតារាងបាល់ ធ្វើឲ្យគេគ្រប់គ្នារិគន់យ៉ាខ្លាំងថាស្វាមនាងមានរូបនាងហើយបែរជាទៅបណ្តើរស្រីថ្មីធ្វើប្រងើយ រហូតដល់មានមិត្តភិក្តិស្និទស្នាលជាមួយនឹងរូបនាងតឹងចិត្តពេកក៏បានទូរស័ព្ទមកប្រាប់នាង តែនាងមិនទាន់ជឿរផ្តេសផ្តាសនោះទេ។ រហូតមកដល់ពេលនេះនាងក៏បានទទួលដំណឹងយ៉ាងច្បាស់ ហើយក៏ហ៊ានប្រកាសជាសារធារណាតែម្តង។
អ្នកនាងសំប៉ូលីដាបានបន្ថែមទៀតថា តាមដែលនាងសឹបដឹងស្រីដែលទាក់ទងជាមួយនឹងស្វាមីរបស់នាងរូបនោះគឺជានិស្សិតនៅខេត្តកំពង់ធំ អាយុ២១ឆ្នាំនិងជាកូនអ្នកមានទ្រព្យ ថែមទៀងផង។ នារីម្នាក់នេះបានដឹងយ៉ាងច្បាស់ថាលោកស្វាយស៊ីសុថា ជាស្វាមីរបស់អ្នកនាងហើយនៅតែខំទាក់ទងទៀត បើទោះបីជាស្វាមីរបស់អ្នកប្រាប់នាងយ៉ាងណាក៏ដោយក៏នាងនៅតែព្យាយាមទាក់ទងដដែល។
អ្នកនាងសំប៉ូលីដាបានឲ្យដឹងទៀតថា អ្នកនាងមិងដឹងថាស្រីម្នាក់នេះគេកំពុងតែគិតអ្វីនោះទេបានជាគេមកហ៊ានទាក់ទងជាមួយនិងស្វាមីរបស់អ្នកនាងនោះ ទាំងដឹងហើយទាំងឮហើយ ថាបុរសម្នាក់នេះមានប្រពន្ធមានកូនរួចទៅហើយ នៅតែព្យាយាមទាក់ទងទៀត ( តើខ្វះប្រុសណាស់ឫ ឫក៏ប្តីរបស់គេវាឆ្ងាញ់ជាងកំលោះ បានជាធ្វើបែបនេះ)។
អ្នកនាងសំ ប៉ូលីដា ក៏បានចោទសំនួរទៅកាន់នារីដែលកំពុងតែទាក់ទងជាមួយនឹងស្វាមីរបស់នាងថា តើប្អូនដែលគិតទេថា បើសិនជាឪពុកម្តាយឫក៏សាច់ញាតិបានដឹងថាប្អូនយកប្តីគេ តើនាងខ្មាសគេទេ? ឫក៏ចាំឲ្យគេទៅចង្អុលមុខទើបនាងខ្មាស់គេ។ យកល្អប្អូនកុំព្យាយាមអី បើខ្វះប្រុសនោះចាំបងជួយរកឲ្យច្រើណាស់ប្អូនប្រុសក្មេងៗអាយុប្រហែលនឹងប្អូន កុំស្រេចឃ្លានតែស្វាមីរបស់គេពេច អាណិតដល់ចិត្តប្រពន្ធកូនគេ ផង។ ជាពិសេសប្អូននៅក្មេងហើយជានិស្សិតថែមទៀត មានចំនេះដឹងខ្ពស់ដែល មិនគូរធ្វើបែបនេះនោះទេ ព្រោះវាអាចធ្វើខូចឈ្មោះនិស្សិតដទៃទៀត ប្អូនត្រូវគិតពីកេត្តិយសរបស់នារីខ្មែរផង យ៉ាងណាស្វាមីរបស់បងមិនអាចទៅចោលភរិយាពេញច្បាប់រូបនេះទៅយកប្អូនបាននោះទេ សូបប្អូនព្យាយាមនៅឲ្យឆ្ងាយពីស្វាមីបងទៅ។ ប្អូនត្រូវដឹងថា ជាតិជាមនុស្សប្រុស តើអ្នកណាមិនស៊ីបើចំណីដល់មាត់ហើយនោះ តែគេក៏មិនអាចចាក់អង្កយកអង្កាមនោះដែរ។
យ៉ាងណាមិនអ្នកនាង សំ ប៉ូលីដា បានប្រាប់ថា អ្នកនាងនិងមិងរករឿងនារីវ័យក្មេងគំនិតខ្ចីរូបនេះនោះទេ បើសិនជានាងដក់ខ្លូននៅឲ្យឆ្ងាយពីស្វាមីរបស់អ្នកនាង។ ទោះបីជា យ៉ាងណាសម្រាប់ស្វាមីរបស់អ្នកនាងវិញ ក៏បានអះអាចចំពោះអ្នកនាងវិញដែលថា លោក គ្រាប់តែលេងសើចជាមួយនឹងនារីរូបនោះតែប៉ុណ្ណោះ លោកមិនអាចបោះបង់កូនប្រពន្ធចោលបាននោះទេ ព្រោះលោកស្រឡាញ់អ្នកនាងខ្លាំងណាស់ ។ ហើយមកដល់ពេលនេះស្វាមីរបស់អ្នកនាងក៏មិនដែលទូរស័ព្ទទៅទំនាក់ទំងនជាមួយនឹងនារីរូបនោះឡើយ តែនារីរូបនោះនៅតែព្យាយាមទំនាក់ទំនងជាមួយនឹងស្វាមីរបស់អ្នកនាងដដែរ។ ដូច្នេះហើយអ្នកនាងសំ ប៉ូលីដា គ្រាន់តែចង់ប្រាប់ទៅនារីរូបនោះថា កុំព្យាយាមអី កាត់ចិត្តពីស្វាមីរបស់នាងទៅ ហើយព្យាយាមកែចរិកធ្វើជានារីឲ្យថ្លៃថ្នូរជាងនេះ កុំធ្វើថោកទាបជាងនេះខ្លះពេក ព្រោះវាខូចដល់សង្គមខ្មែរអស់ហើយ។
គួរបញ្ជាក់ផងដែរ អ្នកនាងសំប៉ូលីដានិងលោក ស្វាយ ស៊ីសុថា (ហៅខ្យា) បានរៀបអាពាហ៌ពិពាហ៌ជាមួយគ្នាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះផងដែរ៕ ស.រ