អូស្រ្តាលី​ជួយ​ច្នៃ​លាមកជ្រូក​ទៅ​ជា​ឧស្ម័ន​សម្រាប់​ចែក​ចាយ​សហគមន៍​ប្រើ​ប្រាស់

ក្រុម​អ្នក​វិទ្យាសាស្រ្ត​មក​ពី​រដ្ឋ​ អូស្រ្តាលី​ខាង​ត្បូង ជាមួយនឹង​ក្រុម​កសិករ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បង្កើត​បច្ចេកទេស​មួយក្នុង​ ការ​ច្នៃ​លាមក​ជ្រូក​ឲ្យ​ក្លាយ​ទៅ​ជា​ឧស្ម័ន​ធម្មជាតិ។

មាន​សេចក្ដី​រាយ​ការណ៍​ថា ក្នុង​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូកនៅ​ក្នុង​ប្រទេសចិន ធ្វើ​ឲ្យ​មាន​លាមក​ជ្រូក​ជាង​៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​បាន​បង្ក​នូវ​ហានិភ័យ​ចម្បង​ដល់បរិស្ថាន​ និង​សុខភាព​ទៀត​ផង​។

​ ​​បច្ចេក​វិទ្យា​ស្រដៀង​គ្នា​​នេះ ​មាន​ប្រើ​ប្រាស់​រួច​ទៅ​ហើយ​នៅ​ក្នុងប្រទេស​អូស្រ្តាលី ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​និយាយថា​ វិធីសាស្រ្ត​ដែល​គេ​កំពុង​តែ​សាក​ល្បង​នៅ​ប្រទេស​ចិន​ គឺមាន​ប្រសិទ្ធ​ភាព​ជាង ហើយ​អាច​ប្រើ​ប្រាស់​​បាន​គ្រប់​រដូវ។

ក្រោម​ បច្ចេក​ទេស​នេះ គឺ​នឹង​ផ្ដល់​ថាម​ពល​ឧស្ម័ន​បាន​ពី​លាមក​ជ្រូក​​​​ដើម្បី​បំពេញ​សេចក្ដី​ ត្រូវ​ការ​របស់​បណ្ដា​សហគមន៍​ដែល​រស់​នៅ​ក្បែរៗ​កសិដ្ឋាន​ចិញ្ជឹម​ជ្រូក៕ (Radio Australia)

Related Articles

Back to top button
Close
Close