យុវតីជាសិស្សសាលាម្នាក់ម្តាយឪពុកឲ្យមករៀន បែរជាមកបឺតមាត់ ជាមួយសង្សារ
Cambodia News
ភ្នំពេញ៖ បច្ចុប្បន្ននេះ ស្រទាប់យុវវ័យមួយចំនួនធំ ហាក់កំពុងតែពង្វក់ខ្លួនឯង ឲ្យធ្លាក់ក្នុងអន្លង់ដ៏សែនជ្រៅ ដោយសារតែស្នេហារាលរោលពេញខ្លួន ហ៊ានធ្វើអ្វីៗ ដែលខុសពីទំនៀមទំលាប់ប្រពៃណីខ្មែរ ។
ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានមនុស្សម្នាក់បានបង្ហោះរូបភាព មួយសន្លឹក ដែលបង្ហាញពីសកម្មភាពស្រើបស្រាល ជាមួយគូសង្សារ ដែលខ្លួនជាស្រីពាក់ ឯកសណ្ឋានជាសិស្សសាលា បែរជាមកបឺតមាត់ជាមួយសង្សារ ហើយបណ្តោយឲ្យគេថតរូបតាមអំពើចិត្ត ។
ទង្វើបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មួយចំនួនរិះគន់យ៉ាងខ្លាំង មកលើ យុវតីរូបនេះ ដែលបឺតមាត់ជាមួយសង្សារ ហើយមានឯកសណ្ឋានជាសិស្សសាលាទៀត ។
មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុក ទាំងប្រុសទាំងស្រី បាន Comment រិះគន់ខ្លាំងៗយ៉ាងចាស់ដៃ ព្រោះទង្វើ ដែលយុវតីនេះកំពុងតែប្រព្រឹត្តិ គឺខុសពីប្រពៃណីខ្មែរ និងថែមទាំងអាប់ឱនដល់កិត្តិយស ជាសិស្សសាលាទៀតផងដែរ៕ ហេង នាង