អូស្រ្តាលីបង្កើតច្បាប់ថ្មីសម្រាប់ជនសុំសិទ្ធិជ្រកកោន
អង្គការមួយហៅថាក្រុមប្រឹក្សាដើម្បីជន ភៀសខ្លួននៅប្រទេសអូស្ត្រាលី បានព្រមានថា ការ ដែលរដ្ឋាភិបាលអូស្រ្តាលីសម្រេចអនុវត្តគោលនយោបាយថ្មីសម្រាប់ជន ស្វែងសុំសិទ្ធិជ្រកោននោះ គឺគំរូដ៏គ្រោះថ្នាក់ដែលចាត់ទុកប្រសិនបើមានប្រទេសផ្សេងៗទៀត អនុវត្តតាម ។
សភាតំណាងរាស្ត្រនិងព្រឹទ្ធសភាបានអនុម័តការច្បាប់ថ្មីមួយ ដែលនឹងកំណត់ថាជនសុំសិទ្ធិជ្រកកោន ដែលមកដល់លើដីគោករបស់ប្រទេសអូស្រ្តាលី នឹងត្រូវចាត់ទុកដូចគ្នានឹងជនក្នុងតំបន់ដែលត្រូវគេស្ទាក់ជាប់នៅ ក្នុងសមុទ្រដែរ ហើយជនទាំងនេះនឹងត្រូវបញ្ជូនឲ្យទៅមជ្ឈមណ្ឌលការពារជនភៀសខ្លួននៅ ក្រៅប្រទេស ។
លោក Paul Power ដែលជាមន្ត្រីនៃក្រុមប្រឹក្សាជនភៀសខ្លួន បានឲ្យដឹងថា ការផ្លាស់ប្តូរនេះ ប៉ះពាល់ដល់កាតព្វកិច្ចរបស់ប្រទេសអូស្ត្រាលីទៅប្រព័ន្ធអន្តរជាតិ ហើយនេះគឺជាគំរូមិនល្អមួយសម្រាប់ប្រទេសផ្សេងៗទៀត ។
លោក Paul Power បានមានប្រសាសន៍ថា នេះគឺជាគំរូមិនល្អសម្រាប់ច្បាប់ជនភៀសខ្លួនទូទាំងសកលលោក ហើយប្រសិនណាបើប្រទេសផ្សេងៗទៀត ចម្លាងតាមនីតិវិធីពាក់ពន្ធ័នឹងបញ្ហាសជនស្វែងសុំសិទ្ធិជ្រកកោន បែបនេះនោះ គឺជាការគំរាមកំហែងទៅលើប្រព័ន្ធសម្រាប់ជនស្វែងសុំសិទ្ធិជ្រកកោន សម្រាប់អន្តរជាតិទាំងមូល៕ (Radio Australia)