មនុស្ស​​៣៣នាក់​​បាន​ស្លាប់ ដោយសារ​​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​​​​ធ្លាក់​ចូល​ក្នុង​ទន្លេ​នៅ​​ឥណ្ឌា

មនុស្ស​​យ៉ាង​​តិច ៣៣នាក់​​បាន​ស្លាប់  ក្រោយពី​រថយន្ត​ក្រុង​​​ផ្ទុក​ទៅដោយ​អ្នក​ដំណើរ​បាន​​ប្លាត​ចេញពី​ផ្លូវ​ ធ្លាក់​ចូលទៅក្នុង​​ទន្លេ​​មួយ​នៅភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។

ប៉ូលិស​និយាយ​ថា  មាន​មនុស្ស ១៤នាក់​ទៀត​បាន​ត្រូវ​របួស ដែលគេ​បាននាំ​យកទៅ​មន្ទីរពេទ្យ​ហើយ។

គ្រោះថ្នាក់​រថយន្ត​នេះ​បានកើត​មាន​ឡើង​នៅ​រដ្ឋ​ Hamachal Pradesh ចម្ងាយ​២៥០ គីឡូម៉ែត្រ​ពីធានី​ Shimla ។

មាន ​ការរំពឹងទុកថា ចំនួន​មរណ​​ភាព​នឹង​កើនឡើង ដោយ​សារគេបារម្ភ​ថា ជន​រងគ្រោះ​ខ្លះ​​បាន​រសាត់​តាម​ខ្សែទឹក​ហូរ​យ៉ាង​ត្របាញ់៕ (Radio Australia)

Related Articles

Back to top button
Close
Close