លោក Imran Khan ​អ្នក​នយោបាយ​​ប៉ាគីស្ថាន​​​បាន​រងរបួស​ក្បាល​ដោយសារ​​គ្រោះថ្នាក់

អ្នក​ នយោបាយ​បាគីស្ថាន​និង​អតីត​តារា​កីឡា cricket លោក Imran Khan ​កំពុងតែ​ធូរស្រាល​​ពី​គ្រោះថ្នាក់​ដែល​ប៉ះពារ​ក្បាល​បន្ទាប់​ពី​លោក​បាន​ ធ្លាក់ពី​វេទិកា​​ប្រជុំ​​ធ្វើ​យុទ្ធនា​ការ​បោះឆ្នោត។

គេ​បានប្រើ​ម៉ាស៊ីន​ស្ទួច​លើក​ លោក Imran Khan ដាក់​លើ​វេទិកា  ប៉ុន្តែ លោក​បាន​បាត់បង់​លំនឹង ហើយ​ក៏​ធ្លាក់​ពី​វេទិកា​កម្ពស់​ជា​ច្រើន​ម៉ែត្រ​។

របួស​របស់​លោក​​​ដោយ​សារ​គ្រោះថ្នាក់​នេះ​គឺ​មិន​ត្រូវ​គេ​ចាត់ទុកថា​ធ្ងន់ធ្ងរ​នោះទេ។

គ្រោះ ​ថ្នាក់នេះ​ជាន់ពេល​នឹង​ថ្ងៃ​វាយ​ប្រហារ​គ្រាប់បែក​នៅទិស​ពាយព្យ​ប្រទេស​ ប៉ាគីស្ថាន​ដែល​បណ្តាល​ឱ្យ​មនុស្ស​១៧នាក់​ស្លាប់និង​មនុស្ស​រាប់​សិប​នាក់​ ទៀត​រងរបួស​ជាហេតុ​ធ្វើឱ្យ​របាយ​ការណ៍​មនុស្ស​ស្លាប់នៅថ្ងៃ​យុទ្ធនាការ​ បោះឆ្នោត​ឡើង​ដល់​ជាង​១០០នាក់៕ (Radio Australia)

Related Articles

Back to top button
Close
Close