បុរសហុងកុងម្នាក់ប្រឈមមុខនឹងការកាត់ទោសលើករណីជួញដូរគ្រឿងញៀនចូលមកអូស្រ្តាលី
បុរស ហុងកុងម្នាក់ប្រឈមមុខនឹងការកាត់ទោសលើករណីជួញដូរគ្រឿងញៀនទឹកកក ដែលជាការជួញដូរដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអូស្រ្តាលី។
មានការចាប់ខ្លួនលោក Cheung Tuenអាយុ៥១ឆ្នាំ បន្ទាប់ពីប៉ូលិសបានឆែកឆេរផ្ទះចំនួន៦កន្លែងនៅទីក្រុងស៊ីដនីយ៍ ហើយបានរកឃើញគ្រឿងញៀនទឹកកកជាងកន្លះតោន។
លោក Tuen បានបង្ហាញមុខនៅតុលាការកណ្តាល ប៉ុន្តែដៃគូជាប់ចាទរបស់លោក គឺលោក Tony Ming Ly អាយុ ២១ឆ្នាំ និងBoon Cheng Leow មិនបានបង្ហាញខ្លួននោះទេ។
តុលាការ បានបញ្ជាក់ថាមានភស្តុតាងជាច្រើនដែលគេបានរកឃើញ ដែលតុលាការចាំបាច់ត្រូវពិនិត្យភស្តុតាងបន្ថែមដែលរួមទាំងរូបថត និងខ្សែអាត់សំឡេងផងដែរ។
ការដាក់ប្រាក់សុំធានាឱ្យនៅក្រៅឃុំបានបរាជ័យ សម្រាប់បុរសជាប់ចោទទាំងបី ហើយករណីនេះបានពន្យារពេលកាត់ក្តីដល់ខែកក្កដា៕ (Radio Australia)