អាជ្ញាធរអូស្ត្រាលីចាប់ខ្លួនចារជនកូរ៉េខាងត្បូងមួយចំនួន
អាជ្ញាធរអូស្ត្រាលីបានចាប់ ខ្លួនចារជន កូរ៉េខាងត្បូងមួយចំនួនខណៈពេលដែលចារជនទាំងនោះកំពុងធ្វើការ ស៊ើបការណ៍សេដ្ឋកិច្ចប្រឆាំងនឹងអូស្ត្រាលី។
ប្រ ព័ន្ធផ្សព្វផ្សាយ Fairfax បានរាយការណ៍មកថា មន្ត្រីរាជការជាន់ខ្ពស់អូស្ត្រាលីមួយរូបបានបាត់បង់ការងារ បន្ទាប់ពីគេបានធ្វើការចោទប្រកាន់លោកពីបទផ្តល់ព័ត៌មានពាណិជ្ជ កម្មដែលមានលក្ខណៈរសើប។
បើតាម Fairfax បានឲ្យដឹងបន្តទៀតថាភ្នាក់ងារដែលមកពីភ្នាក់ងារស៊ើបការសម្ងាត់ កូរ៉េបានបណ្តុះបណ្តាលមន្ត្រីរាជការដែលមានដើមកំណើតនៅកូរ៉េ ឲ្យធ្វើជាប្រភពយកព័ត៌មានស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង ទីក្រុងខេនបេរ៉ា និងទីក្រុងសេអ៊ូល។
សាស្ត្រា ចារ្យ Greg Barton មកពីសាលានយោបាយនៃសាកលវិទ្យាល័យ Monash បានឲ្យដឹងថា ការធ្វើចារកម្មដើម្បីយកព័ត៌មានពីកិច្ចចរចាពាណិជ្ជកម្មគឺជារឿង សាមញ្ញ៕ (Radio Australia)