ការបាក់រលំអគារនៅបង់ក្លាដេស្ហសម្លាប់មនុស្សយ៉ាងតិច ១២៧នាក់
មន្រ្តីនៅ បង់ក្លាដេស្ហ និយាយថា មានមនុស្សយ៉ាងតិច ១២៧នាក់បានស្លាប់ ក្រោយពីអគារពាណិជ្ជកម្មកម្ពស់៨ជាន់មួយកន្លែងបានបាក់រលំ នៅខាងក្រៅរដ្ឋធានីដាកា។
សាក្សីទាំងឡាយនិយាយថា គេកំពុងតែរំដោះយកមនុស្សចេញពីក្នុងគំនរបាក់បែក ក៏ប៉ុន្តែមានមនុស្សច្រើនទៀតនៅជាប់នៅក្នុងអគារបាក់បែកទាំងនោះ នៅឡើយ។ នៅខាងក្នុងអគារនោះ មានរោងចក្រផលិតសម្លៀកបំពាក់, ធនាគារ និងហាងលក់ទំនិញនានា។
ប៉ូលិស និយាយថា មួយថ្ងៃមុនហេតុការណ៍នេះបានកើតឡើង ម្ចាស់អគារបានទទួលដំណឹងថាពួកគេត្រូវតែជួសជុលការបែកប្រេះស្រាំ ធំៗនៃអគារនេះ៕(Radio Australia)