អាម៉េរិក​ពង្រាយ​កង​ទ័ព​ជើង​ទឹក​នៅ​ភាគ​ខាង​ជើង​អូស្រ្តាលី​ចំនួន​៣​កង​វរសេនាធំ

ឯក​អគ្គរដ្ឋទូត​នៃ​សហរដ្ឋ​អាម៉េរិក​​ ប្រចាំ​នៅ ​ប្រទេស​អូស្រ្តាលី និយាយថា​ ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ជើង​ទឹក​របស់​អាម៉េរិក​នៅ​ក្នុង​ភាគ​ខាង​ជើង​ ប្រទេស​អូស្រ្តាលី​នោះ គឺ​​ជា​ការ​ផ្ដល់​នូវ​ផល​ប្រយោជន៍​ដល់​​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រទេស​ ទាំង​ពីរ។

សហរដ្ឋ​អាម៉េរិក​ចល័តកង​ទ័ព​ជើង​ទឹក​របស់​ខ្លួន ​ជា​ច្រើន​ចំនួន​កង ​វរសេនាធំ​មក​​​តាម​យន្ត​ហោះ​ទៅ​កាន់​ក្រុង​ Darwin ​កាល​ពី​យប់​មិញ​ដើម្បី​ឈរ​ជើង​នៅ​ទី​នោះ​រយៈពេល​៦​ខែ។

ភាគ​ច្រើន​នៃ​ ទាហាន​ទាំង​នោះ មាន​បទ​ពិសោធន៍​នៅ​ក្នុង​សមរភូមិ​នៅ​ឯ​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ពួកគេ​នឹង​ធ្វើ​សមយុទ្ធយោធា​​​រួម​គ្នា​ជាមួយ​កង​ទ័ព​អូស្រ្តាលី និង ឥណ្ឌូណេស៊ី។

ឯក​អគ្គរដ្ឋទូត​នៃ​សហរដ្ឋ​អាម៉េរិក​​ប្រចាំ​នៅ​ប្រទេស​ អូស្រ្តាលីលោក Jeffrey Bleich (ចែហ៊្វ្រី​ប្លាយឆ៍) ថ្លែង​ថា ការ​បញ្ជូន​ទ័ព​របស់​អាម៉េរិក​មក​អូស្រ្តាលី​ពី​ឆ្នាំ​ទៅ​មិញ​មាន​ការ​​ ជោគជ័យ៕ (Radio Australia)

Related Articles

Back to top button
Close
Close