សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​របស់ ​ហ្ស៊ីមបាវ៉េ បង្កឲ្យ​មានការ​ពិភាក្សា​យ៉ាងក្តៅ​គគុក

ការពិភាក្សា​កំពុង​ ធ្វើឲ្យមានការខឹសម្បារ​ទាំង​នៅក្នុង​និង​នៅខាងក្រៅ​ ប្រទេស​ ហ្ស៊ីមបាវ៉េ ​(Zimbabwe) អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ត្រូវបាន​ស្នើ​ឡើង​របស់​ប្រទេស​នេះ។ អ្នក​ធ្វើ​គម្រោង​ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​នេះ​មានភាព​ជឿនលឿន​មួយ​ចំនួន​ ប៉ុន្តែ​ទទួល​ស្គាល់​ថា​ វាគឺជា​លទ្ធផល​នៃ​ការ​សម្រុះ​សម្រួល​ផ្នែក​នយោបាយ​មួយ។​ ក្រុមអ្នក​ប្រឆាំង​និយាយ​ថា ពួកគេ​គិត​ថា ដំណើរការ​នេះ​មាន​ភាព​ខុស​ឆ្គង ហើយ​ច្បាប់​ថ្មី​នេះ​នៅ​តែ​បន្តផ្តល់​អំណាច​យ៉ាងច្រើន ​ដល់​លោក​ប្រធានាធិបតី ដែល​ប្រកប​ដោយ​អំណាចផ្តាច់ការ​រួចទៅហើយ​នោះ​។​ ប្រជា​ពលរដ្ឋ​ ហ្ស៊ី​មបាវ៉េ ​ដែលជាភាគី​ទាំង​ពីរ​នៃបញ្ហា​នេះ បាន​ជួបគ្នា​នៅក្នុង​ទីក្រុង​ ចូហានណេសប៊ឺក (Johannesburg) ​ដើម្បី​ធ្វើការ​ជជែក​ដេញដោលគ្នា។ Anita Powell មាន​ព័ត៌មាន​បន្ថែម​ពី​ខាង​ក្រៅ​កិច្ច​ប្រជុំ​នេះ។
សេចក្តី ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​របស់ ហ្ស៊ី​មបាវ៉េ ​គឺ​ជា​ការត្រួតពិនិត្យ​មើលអំពី​ រយៈកាលប្រកប​ដោយ​ឥទ្ធិ​ពល​យ៉ាង​ពិត​ប្រាកដ​មួយ ដែល​នោះ​គឺជា​ការ​បោះឆ្នោត​ទូទៅ ដែល​លោក​ប្រធានាធិបតី​ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ចង់​រៀប​ចំ​ឡើង​នៅ​ឆ្នាំ​នេះ។​
លោក ​ មូហ្គាបេ ដែល​ឈាន​ចូល​វ័យ​៨៩​ឆ្នាំ​នៅ​ក្នុង​ខែនេះ កំពុង​រៀបចំ​គម្រោងឈរ​ឈ្មោះ​បោះ​ឆ្នោត​ជាថ្មីម្តង​ទៀត។ លោក​បាន​ដឹកនាំ​ប្រទេស​នេះ​ចាប់​តាំង​ពីទទួល​បាន​ឯករាជ្យនៅ​ឆ្នាំ​១៩៨០។ ប៉ុន្តែ​មុន​ពេលបោះឆ្នោត​ ប្រជា​ពលរដ្ឋ ហ្ស៊ីមបាវ៉េ ត្រូវ​តែ​អនុម័ត​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ដូចដែល​បានគ្រោង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ចែក​រំលែក​អំណាច​ ដែល​ត្រូវបាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​បោះឆ្នោត​ដ៏​ហិង្សា​កាល​ពី​ឆ្នាំ​២០០៨។​
ប្រទេស​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​បោះឆ្នោត​ទៅ​លើសេចក្តី​ព្រាង​នេះ ​នៅ​ក្នុងប៉ុ​ន្មាន​ខែ​ខាងមុខនេះ។​
លោកស្រី ព្រីស៊ីឡា​ មីស៊ីហៀរ៉ា មូសហុងហ្គា (Priscilla Misihairabwi-Mushonga) ដែល​ជា​រដ្ឋមន្ត្រី​មួយរូប ​និងជា​អគ្គលេខាធិការ​នៃ​គណបក្ស​ចលនា​ដើម្បី​ការ​ផ្លាស់ប្តូរ​តាម​បែប​ លទ្ធិប្រជាធិបតេយ្យ​ (Movement for Democratic Change)  មាន​ប្រសាសន៍​ថា ឯកសារ​ដែល​លោកស្រី​បាន​ជួយ​សរសេរនេះ មិន​ល្អឥតខ្ចោះ​នោះ​ទេ។ ប៉ុន្តែ​លោក​ស្រី​និយាយថា វាមាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​រដ្ឋធម្មនុញ្ញ​នាពេល​បច្ចុប្បន្ន។
លោកស្រី​ថ្លែង​ថា សេចក្តី​ព្រាងផ្តល់ឱ្យ​ស្ត្រី​នូវ​សិទ្ធិកាន់តែ​ច្រើន​ជាង​មុននិង​កម្រិត​អំណាច​របស់ប្រ​ធានាធិបតី។
លោកស្រី ​ក៏​និយាយ​ផងដែរថា ​ខណៈ​ពេល​ដែលដំណើរការ​នៃ​ការ​សរសេរ​ឯកសារ​នេះ មិន​មានលក្ខណៈល្អឥតខ្ចោះ

Related Articles

Back to top button
Close
Close