នា​យក​រដ្ឋ​មន្ត្រី​៖ អ្នក​ជេរ​ប្រទេច​បណ្តា​សារ​ គណ​បក្ស​ប្រ​ជា​ជន​គឺ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​​ទាំង​អស់​

Cambodia News

ភ្នំពេញ៖ ​នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា វត្ដ អម្ពិលវ័ន្ដ ស្ថិតនៅឃុំវាលពង់ ស្រុក ថ្ពង ខេត្ដកំពង់ស្ពឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៣ លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បានថ្លែងថា​ អ្នក​ដែល​ជេរ​ប្រទេច​បណ្តាសារ មកលើគណបក្សប្រជាជនកម្ពុជា គឺ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទាំង​អស់ខុស ស្រឡះ ពីមេដឹកនាំគណបក្សប្រឆាំងមួយរូប ដែល​កំពុង​តែ​និរទេសខ្លួន ទៅក្រៅប្រទេសហើយសង្ឃឹមថា ខ្លួននឹង ជាប់​ឆ្នោត​នោះ នឹង​យក​សមា​ជិក​រាជ​រដ្ឋាភិបាលមួយចំនួន ទៅកាត់ទោស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា វត្ដ អម្ពិលវ័ន្ដ ស្ថិតនៅឃុំវាលពង់ ស្រុក ថ្ពង ខេត្ដកំពង់ស្ពឺ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា វត្ដ អម្ពិលវ័ន្ដ ស្ថិតនៅឃុំវាលពង់ ស្រុក ថ្ពង ខេត្ដកំពង់ស្ពឺ ។

​លោក​ ហ៊ុន​ សែន​ បន្ត​ថា នៅថ្ងៃទី១៧ មេសា​មាន​មេដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​បាន​ស្រែក​តាម​វីដេ​អូខនហ្វើរិន នៅ​ក្នុង​ពិធី​រំលឹក​ខួប​អ្នក​ស្លាប់ ក្នុង​សម័យ​ខ្មែរ​ក្រហម​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ​ថា ខ្លួន​នឹង​ជាប់ ​ឆ្នោត​ធ្វើជានាយករដ្ឋមន្រ្តីនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ហើយ​នឹងយកមន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ទៅ កាត់ទោស ។

លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈ​វីដេអូខន​ហ្វើ​រិន​នោះ​បន្ត​ថា ​ឆ្នាំ​ក្រោយ រដ្ឋាភិបាលថ្មី ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលមួយចំនួន ដែល​លោក​សមរង្ស៊ី ហៅ​ថា​ជនឧក្រិដ្ឋ មានតំណែងជា ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីជាដើម នឹង​មិន​រួច​ផុត​​ពីការកាត់ទោសឡើយ៕

Related Articles

Back to top button
Close
Close