ទស្សនីយភាពនាថ្ងៃដំបូងនៃអង្គរសង្ក្រាន្តឆ្នាំ ២០១៣

អាន ដាញ់ស៊ីប៉ូ

ក្បួនដំរីដឹកស្តេច ជ័យវរ្ម័ន។ រូប Cambodia News
ក្បួនដំរីដឹកស្តេច ជ័យវរ្ម័ន។ រូប Cambodia News

សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ មេសារ​នេះ ក្បួន​ដំរី​ដឹកមនុស្សដែលតំណាង​ស្តេច ជ័យវរ្ម័ន និង​មន្រ្តីផ្សេងទៀតដោយមានការ​​ហែរ​ហម​ដំណើរ​ថ្មើរជើង​​​​​ពីសំណាក់​ក្រុម​មនុស្ស​ប្រុសស្រី​​​ជា​​ច្រើន​​ក្នុង​​​​​សំលៀក​បំពាក់​បូរាណ ហើយ​​​នាំ​​មុខ​ដោយ​អ្នក​​ផ្លុំ​ភ្លុក​ស្នែង​ផង​បាន​ដង្ហែរ​​​នៅ​តាម​ដង​​ផ្លូវ​​ពី​លាន​​​ជល់​​ដំរី​​ឆ្ពោះ​​ទៅកាន់​​​ប្រាសាទ​បាយ័ន​។

រូប Cambodia News
រូប Cambodia News

ចំណែកឯនៅតាម​សង​ខាងផ្លូវ ​​​ក៏​មាន​ការ​​សម្តែង​​​​ក្បាច់​គុណ​បូរាណ​ខ្មែរ ព្រម​​ទាំង​​ការ​លេង​​​ល្បែង​ល្បាំ​ប្រពៃណី​​គ្រប់​​ប្រភេទ។ ការ សម្តែងយុទ្ធគុនបុរាណ ខ្មែរ​រួមមាន ល្បុក្កតោ គុនដាវ កាំបិទ ដំបង លំពែង ខែល និងព្រួញ ខណៈ​ដែររបាំមានដូចជា គោះត្រឡោក របាំ​គោះ​អង្រែ របាំនេសាទ របាំគេន របាំ​ត្បាល់​ក្បឿង និងរបាំកន្សែងស្នេហ៍ ហើយ​ល្បែង​ប្រជា​ប្រិយ​​មានដូចជា ​រាវបង្កង ទាញ​ព្រ័ត ចោលឈូង លាក់កន្សែង ស្តេច​ចង់ ទាត់​សី ចាប់​កូនខ្លែង និង​​បោះអង្គញ់​ជាដើម។

ដោយ​​ឡែក​នៅ​ក្នុង​បរិវេណ​​ភូមិ​ខ្មែរ​ដែល​​មាន​​គំរូ​ផ្ទះ​ខ្មែរ​នា​សម័យកាលក្រោយអង្គរ​​មាន​​ដាក់តាំង​លក់​​បន្លែ​​និងផ្លែឈើ ព្រមទាំង​នំ​បញ្ចុកដោយ​អ្នក​លក់​​ស្ថិត​ក្នុង​សំលៀក​​​បំពាក់​នាសម័យកាល​បូរាណ។ ក្រៅពី​​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរនិង​ច្រៀងរាំ នៅក្នុង​ភូមិនេះ​ក៏​មាន​ការបង្ហាញការ​កូរស្ករត្នោត ការ​សូន​រូប ពីដីឥដ្ឋ និង​ឧបករណ៍​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​នាសម័យបុរាណផង​ដែរ ដោយសកម្មភាព​​​ទាំង​នេះបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់​​ភ្ញៀវ​ទេសចរ​​ជាតិ និង​​​​អន្តរជាតិ​​​រាប់​ពាន់​នាក់​​នៅ​ទី​នោះ ហើយ​ភ្ញៀវបរទេស​ខ្លះ​ក៏​បាន​​ចូល​រួម​​លេង​​ជា​មួយ​ដែរ។

​ចំណែក​ឯ​នៅ​ទល់​មុខ​លាន​ជន់​ដំរី និង​មុខ​ប្រាសាទ​អង្គរ​វត្តមានស្តង់​​ដាក់​តាំង​ពិពណ៌​ពាណិជ្ជកម្ម​ ដោយ​​មាន​​ទំនិញ​​គ្រប់​​ប្រភេទ​​ទាំង​ផលិត​ផល​ក្នុង​​ស្រុក និង​​ផលិត​ផល​បរទេស​ឌេល​មាន​តម្លៃ​សមរម្យ។

នេះ​គឺជា​ការ​ចាប់​ផ្តើម​នា​ថ្ងៃ​ដំបូងនៃ​ព្រឹត្តិការណ៍​រយៈពេល​បី​ថ្ងៃ​​ក្នុង​​ព្រឹត្តិការណ៍​​​អង្គរ​សង្រ្កាន​​ដែល​រៀ​បចំ​ឡើង​ដោយ​​​សហ​ភាព​​​​​សហព័ន្ធ​​យុវជន​កម្ពុជា (ស.ស.យ.ក)។

លោក សេស៊ីល ហ្គោដសាន់ (​Cecil Goodson) ភ្ញៀវទេសចរសញ្ជាតិអាមេរិក បាន​សម្តែង​ពីចំណាប់អារម្មណ៍របស់លោកចំពោះព្រឹត្តិការណ៍នេះថា លោក​ពិត​​ជា​មាន​អារម្មណ៍​រំភើប​និងរីករាយមែនទែន ដែលលោកបានចូលរួម និង​លេង​កម្សាន្ត​សប្បាយ​ក្នុង​កម្ម​វិធី​នេះ។

លោក បញ្ជាក់ថា “វាពិតជាអស្ចារ្យ និងល្អណាស់ ហើយខ្ញុំមានអារម្មណ៍រីករាយ និង​រំភើប​មែនទែន​ដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំ​បាន​ចូល​រួម​លេង​ល្បែង​បី​ប្រភេទ​រួច​ហើយ​គឺ​បោះ​អង្គញ់ ចោលឈូង និង​រាវបង្កង”។

គួ​ររំលឹកដែរថា ព្រឹត្តិការ​ណ៍អង្គរសង្រ្កាន្តឆ្នាំ ២០១៣ នេះ គឺ​ជា​ព្រឹត្តិការ​ណ៍ដ៏ធំ​លើក​ដំបូង​​ដែល ស.ស.យ.ក បាន​​រៀបចំ​ឡើង ដោយ​មាន​កិច្ច​សហការពីក្រសួង​ពាណិជ្ជកម្ម ក្រសួង​​​វប្បធម៌ អាជ្ញាធរខេត្ត​សៀមរាប និង​ស្ថាប័ន​ពាក់​ពាក់​ផ្សេងៗទៀត៕

រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News
រូប Cambodia News

 

 

 

 

 

 

 

 

 

Related Articles

Back to top button
Close
Close