៨​មេសា​២០១០​-៨​មេសា​២០១៣ ៖ ខួប​៣​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​ START-​3​

ឧទ្ទិស​ដល់​កាល​បរិច្ឆេត​ខួប​៣​ឆ្នាំ​ នៃ”សន្ធិសញ្ញា​ថ្មី​រុស្ស៊ី-អាមេរិក ស្តី​អំពី​ការ កាត់​បន្ថយ​តទៅ​ទៀត​សព្វាវុធ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ” របស់​មហា​អំណាច​បរមាណូ​ទាំង​ពីរ ក្រសួង​ការបរទេស​អាមេរិក ទើប​ចេញ​ផ្សាយ​ទិន្នន័យ​ដែល​សរ​ឲ្យ​ឃើញ​ថា ស.រ.អា. នៅ​តែ​បន្ត​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ជាង​រុស្ស៊ី ទោះបី​ការ​កាត់​បន្ថយ​វា ត្រូវ​ភាគី​អាមេរកាំង​ធ្វើ​ដោយ​ចង្វាក់​លឿន​ជាង​រុស្ស៊ី​ក្តី។

ជា​ការ​រំលឹក​សន្ធិ​សញ្ញា​នេះ​ដែល​មាន​ឈ្មោះ​ថា START-3 ត្រូវ​បាន​ចុះ​ហត្ថ លេខា នៅ​ក្រុង Prague រដ្ឋធានី​Tcheque កាលពី​ថ្ងៃ​ទី​៨​មេសា​ឆ្នាំ​២០១០ ដោយ​ប្រធានាធិបតី ស.រ.អា. លោក បារ៉ាក់ អូបាម៉ា​និង​សម​ភាគី​រុស្ស៊ី​របស់​គាត់​ពេល​នោះ គឺ​លោក​ប្រធានាធិបតី ឌ្មីទ្រី មេដវេដេវ។ ក្រោយពី​បាន​ទទួល​ការ​ឲ្យ​សច្ចាប័ន​ដោយ​រដ្ឋសភា​ទាំង​សង​ខាង​មក  ឯកសារ​នេះ បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៥​កុម្ភៈ​ឆ្នាំ​២០១១​សម្រាប់​អំឡុង​ពេល​១០​ឆ្នាំ​ទៅ​មុខ​រហូត​ដល់​ថ្ងៃ ទី​៥​កុម្ភៈ​ ឆ្នាំ​២០២១ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​សុពលភាព​វា អាច​ត្រូវ​ពន្យារ​៥​ឆ្នាំ​ទៀត។

ស្រប​នឹង​សន្ធិសញ្ញា​នេះ ជា​លទ្ធផល​នៃ​ការ​កាត់​បន្ថយ​ដោយ​ស.រ.អា.និង​រុស្ស៊ី សម្រាប់​ម្ខាងៗ​គឺ​ត្រូវ​នៅ​សល់៖ ក្បាល​ពាំរំ​សេវ​នុយក្លេអ៊ែរ កុំ​ឲ្យ​លើស​ពី​១.៥៥០​ក្បាល។ កាំជ្រួច​មីស៊ីល ដែល​ដំឡើង​នៅ​លើ​ដី​នៅ​តាម​នាវា​មុជទឹក ព្រម​ទាំង​យន្ត ហោះ​ទំលាក់​គ្រាប់បែក​ធុន​ធ្ងន់​ដែលសុទ្ធ​តែ​ផ្ទុក​ជាស្រេច​ ទៅ​ដោយ​ក្បាល​នុយក្លេអ៊ែរ​នោះ ហើយ​អាច​ហោះ​ឆ្លង​ទ្វីប​ដូច​កាំជ្រួច​មីស៊ីល​ដែរ គិត​ជា​សរុប មិន​ត្រូវ​មាន​ចំនួន​លើស​ពី ៧០០​ឡើយ។

រីឯ ៨០០​ទៀត គឺ​ជា​កាំជ្រួច​មីស៊ីល​បម្រុង​ទុក​នៅ​តាម​ទីតាំង​បង្ហោះ​លើ​ដី នៅ​តាម​នាវាមុជ​ទឹក​ព្រមទាំង​ជា​យន្តហោះ​ធុន​ធ្ងន់​បម្រុង​ទុក​សម្រាប់​ ពាំផ្ទុក​ក្បាល​នុយ ក្លេអ៊ែរ​នោះ។

តាម​តួលេខ​ក្នុង​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​គិត​មក​ទល់​ថ្ងៃ​ទី​១​ មីនា​ឆ្នាំ​២០១៣​នេះ នៅ​ខាង​ស.រ.អា. មាន​ចំនួន ៧៩២ គឺ​ទាំង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ដំឡើង​ជា​ស្រេច​នៅ​លើ​ដី​ទាំង​កាំជ្រួច ​មីស៊ីល​ដែល​មាន​ដំឡើង​ជា​ស្រេច​ដែល​នៅ​តាម​នាវា​មុជ​ទឹក​ទាំង​យន្តហោះ​ ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ ពាំផ្ទុក​ជាស្រេច​ទៅ​ដោយ​ក្បាល​នុយក្លេអ៊ែរ​សម្រាប់​ហោះ​ឆ្លង​ទ្វីប។

ចំណែក​នៅ​ខាង​រុស្ស៊ី គឺ​មាន​ចំនួន​តែ​ជិត ៥០០​ប៉ុណ្ណោះ និយាយ​ឲ្យ​ចំ​គឺ ៤៩២ រាប់​ទាំង​កាំជ្រួច​មីស៊ីល​ប្រចាំការ​ជាស្រេច​នៅ​លើ​ដី​ទាំង​កាំជ្រួច​ មីស៊ីល​នៅ​តាម​នាវាមុជ​ទឹក​ព្រមទាំង​យន្តហោះ​ប្រភេទ​ដូច​ខាង​អាមេរិកាំង​ អ៊ីចឹង។
រីឯ​ក្បាល​ពាំ​រំសេវ​នុយក្លេអ៊ែរ​ដែល​ប្រចាំការ​ជា​ស្រេច នៅ​តាម​កាំជ្រួច​មីស៊ីល​អាមេ រិកាំង​វិញ គឺ​មាន​ចំនួន​១.៦៥៤ ​ក្បាល។ នៅ​ខាង​រុស្ស៊ី ក្បាល​នុយក្លេអ៊ែរ​ដំឡើង​បែប​នេះ​គឺ ១.៤៨០ក្បាល។

ចំណែក​ក្បាល​នុយក្លអ៊ែរ​ដែល​ស្ថិត​ក្នុង​ភាព​បម្រុង​សម្រាប់​លើក​វា​យក​មក​ សកម្ម ៖ នៅ​ខាង ស.រ.អា. មាន​ចំនួន ១.០២៨​ក្បាល នៅ​ខាង​រុស្ស៊ី មាន​៩០០​ក្បាល។

ខាង​ចង្វាក់​រំសាយ​វិញស.រ.អា.ក៏​ធ្វើ​ការ​កាត់​បន្ថយ​ដោយ​ចង្វាក់​លឿន​ជាង​ ដែរគឺ​ថាតាម​តួ​លេខ​​​ក្រសួង​​ការបរទេស​អាមេរិកាំងក្នុង​កន្លះ​ឆ្នាំ​ចុង​ ក្រោយ ភាគី​អាមេរិក បាន​កំទេច​ក្បាល​នុយ​ក្លេ​អ៊ែរ​ អស់ ៦៨​ ក្បាល រុស្ស៊ី​វិញ បាន​កំទេច​វា​អស់​តែ​១៩ ក្បាល ​ប៉ុណ្ណោះ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close