និសិត្ស​សារព័ត៌មាន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្ញើ​សារ​ជូន​យុវជន​ពី​បរិស្ថាន

Cambodia News
សកម្មភាព​សំអាត​នៅ​ជុំវិញ​បរិវេណ​ដេប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគម​នាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅថ្ងៃសៅរិ៍ទី ៦ មេសា ឆ្នាំ ២០១៣។

ភ្នំពេញ៖ និស្សិត​​មួយក្រុមរបស់​ដេប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅថ្ងៃសៅរិ៍​នេះ​បាន​​ចូលរួម​សំអាតបរិវេណជុំវិញ​ទីធ្លាដេប៉ាតឺម៉ង់​របស់ខ្លួន ដើម្បីបញ្ជូន​សារ​ទៅ​ដល់​​យុវជននៅក្នុងសង្គមកម្ពុជាថា អនាម័យ​និង​បរិស្ថានស្អាត​​នាំមកនូវសុខភាពល្អ និងសេរីសួស្តី។

លោក សោម រតនា នាយកស្តីទីនៃដេប៉ាតឺម៉ង់នេះ​បាន​និយាយថា សកម្មភាព​សំអាតនេះ ក្រៅពី​ចូល​រួម​អបអរសាទរពីធីបុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ ក្រុមនិស្សិតដេ​ប៉ា​តឺម៉ង់ចង់​បញ្ជូន​សារ​ទៅ​ដល់​យុវជន​ឯ​ទៀតៗ​ឲ្យ​ចូល​រួម​ក្នុង​សង្គម​ក្នុង​​ការងារថែរក្សាបរិស្ថាន និងអនាម័យឲ្យបានល្អ។

ដោយកំពុងតែប្រមូលសម្រាមនិងកម្ទេចកម្ទី​ជាមួយក្រុមនិស្សិតនិងគ្រូបង្រៀន​ដែរនោះ លោកបានលើកឡើងថា “បើ​ទោះ​ជា​សកម្មភាព​នេះ​​តូចក៏ពិត​មែន តែ​យើង​​ចង់​​ផ្ញើសារ​​ជូន​​ដល់​​យុវជន​ឯ​​ទៀតៗ​​ថា យុវជន​គឺ​ជា​គំរូ​ដ៏​ល្អ​ដែល​ត្រូវ​តែ​ចូល​​រួម​នៅក្នុងសង្គម ដើម្បីថែរក្សាបរិស្ថាន និងអនាម័យឲ្យបានល្អ សម្រាប់សុខភាព​ខ្លួនឯងផង សុខភាព​គ្រួសារផង ក៏ដូចជា​សុខភាព​សង្គមផងដែរ”។

គួរបញ្ចាក់ដែរថា ​និស្សិត​ដេប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​មាន​បួនថ្នាក់ ដែល​ក្នុង​មួយ​ថ្នាក់ៗ​មាន​ពីនិសិត្សពី ២៧ ទៅ ៣០ នាក់។ ​ដេប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍គឺ​ជា​​ដេប៉ាតឺ​ម៉ង់​តែ​មួយ​​គត់​របស់​ក្រសួងអប់រំ​ដែលបាននិងកំពុង​​បណ្តុះ​បណ្តាល​​និស្សិត​រយៈពេលបួនឆ្នាំក្នុង​ការងារ​អាជីព​សារព័ត៌​មាន និង​សារគមនាគមន៍​ ឬ​ការងារ​ទំនាក់​ទំនង​​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​៕

ខាងក្រោមនេះជារូបភាពស្តីពីសកម្មភាព​របស់ក្រុមនិស្សិត​​ បុគ្គលិក និងសាស្រ្តាចារ្យនៃដេប៉ាតឺ​ម៉ង់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកល វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ​នៅថ្ងៃសៅរិ៍​ទី ៦ មេសា ឆ្នាំ ២០១៣។

IMG_5862

IMG_5879

IMG_5876

1

1

1

1

2

1

1

3

Related Articles

Back to top button
Close
Close