ហ្វ៊ីលីពីន​តាម​ដានលូយ​គេច​ពន្ធ​របស់​​កូនស្រ្តី​ច្បងនៃ​អតីត​ប្រធានាធិបតី​ផ្ដាច់ការ​និង​ពុក​រលួយ​​​

កូន​ស្រី​ច្បង​របស់​លោក Ferdinand Marcos ជា​អតីត​ប្រធានាធិបតីផ្ដាច់​ការ​របស់​ប្រទេស​ហ្វ៊ីលីពីន បាន​ត្រូវ​គេ​ដាក់​ឈ្មោះ​នៅ​ក្នុង​បញ្ចី​សម្រាប់​តាម​ដាន​អំពើ​គេច​ពន្ធ​នៅ​ ជុំវិញ​ពិភពលោក។

អ្នក​ស្រី Maria Imelda Marcos Manotoc ​ដែល​គេ​គ្រាន់​តែ​ហៅ​ខ្លីថា Imee Marcos នោះ​គឺ​ជា​អភិបាល​នៃ​ខេត្ត Ilocos Norte របស់​ប្រទេស​ហ្វ៊ីល​លីពីន។

ក្រុម ​អ្នក​កាសែត​ស៊ើប​អង្កេត​ អន្តរ​ជាតិ​ ដែល​មាន​សមាជិក​របស់​ខ្លួន​បាន​រកឃើញ​ថា បណ្ដាញ​ជា​សកល​នៃការ​គេច​វេស​ពន្ធនោះ និយាយថា លោក​ស្រី Imee Marcos ត្រូវ​គេ​ជឿ​ថា​មាន​ប្រាក់​តម្កល់​ដោយ​សម្ងាត់​នៅឯ​ប្រទេស​ប្រជុំ​​កោះ​ដែល​ ​ហៅថា British Virgin Islands ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ Caribbean។

មជ្ឈមណ្ឌល ​អ្នក​អង្កេព័ត៌មាន​របស់​​ហ្វ៊ីលីពីន​និយាយថា លោកស្រី​ Imee Marcos រួម​ជាមួយនឹង​កូន​ប្រុស​បី​នាក់​របស់​លោកស្រី គឺជា​អ្នក​ទទួល​កេរ្ដិ៍​មត៌ក​ប្រាក់តម្កល់​ ប៉ុន្តែ​គេ​មិន​ដឹង​តម្លៃ​ប៉ុម្មាន​នោះ​ទេ។

លោកស្រី Imee ​Marcos មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​តម្កល់​ទុក​នៅ​ក្រៅ​ប្រទេស​​នោះ​តាម​ច្បាប់​រដ្ឋ​តម្រូវ​ទេ។

​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ហ្វ៊ីលីពីន ដែល​កំពុង​តែ​តាម​ដាន​ទៅលើ​ប្រាក់​ប្រមាណ​​៥ពាន់​លាន​ដុល្លារ​​ដែល​ឪពុក​ របស់​លោកស្រី​បាន​កេង​ប្រវ័ញ្ច​រយៈពេល​២០​ឆ្នាំ​ក្នុង​តំណែង​ប្រធានាធិបតី​ នោះ កំពុង​តែ​ចាប់​អារម្មណ៍​​​និង​ចង់​ដឹង​ថា​ប្រាក់​របស់​លោកស្រី Imee Marcos លាក់​នៅ​ក្រៅ​ប្រទេស​នោះ ជា​ផ្នែក​នៃ​ប្រាក់​របស់​ឪពុក​ដែរ​ឬ​យ៉ាង​ណា៕ (Radio Australia)

Related Articles

Back to top button
Close
Close