រដ្ឋាភិបាល​ម៉ាឡេស៊ី​​បានប្រកាស​រំលាយ​សភា​ដើម្បី​រៀបចំ​ការបោះឆ្នោត

លោក​ណាជីប រ៉ាហ្សាក់ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ីបាន​​ប្រកាស​ឲ្យ​ដឹង​ តាម​​ទូរទស្សន៍​នៅ​​ព្រឹកនេះថា លោក​បាន​រំលាយ​សភា​ហើយ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​​រៀបចំ​​ការបោះឆ្នោត​ជាតិ ដែល​គេ​ទន្ទឹង​រង់ចាំ​​ជាយូរ​ណាស់​មកហើយថា នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រវាងពេល​ប៉ុន្មាន​អាទិត្យ​ទៀត​នេះ។

លោក​ណាជីប ​បាននិយាយថា ព្រះ​មហាក្សត្រ​បាន​ទទួលយកនូវ​សំណូមពរ​របស់​លោកហើយ​ ក្នុង​ការ​រំលាយ​សភានេះ​។

គណបក្ស ​ចម្រុះ​គ្រប់​គ្រង​ប្រទេស​ម៉ាឡេស៊ី របស់​​លោក​នាយករដ្ឋមន្រ្តី​បាន​បាត់​បង់កៅអី​សភា​របស់​ខ្លួន​ចំនួន​២ភាគ​៣ ជា​លើក​ដំបូង​នៅក្នុង​ការបោះឆ្នោត​កាលពីឆ្នាំ ២០០៨ ហើយ​​បក្ស​ចម្រុះ​គ្រប់​គ្រង​ប្រទេសនេះ ក៏ប្រឈមមុខនឹង​បក្ស ប្រឆាំង​ដែល​មាន​គណបក្ស​៣​រួម​គ្នា​ ប្រកបដោយ​ការ​ទុកចិត្ត​ពី​អ្នក​បោះឆ្នោត​ផងដែរ។

បក្ស​ប្រឆាំងមាន​៣ភាគីនេះ ​ដឹកនាំ​ដោយ​​អតីត​ឧប​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ​ Anwar Ibrahim ៕ (Radio Australia)

Related Articles

Back to top button
Close
Close