តម្លៃប្រេងសាំងនៅលើ​ទីផ្សារកម្ពុជាមានការ​កើនឡើងជាលំដាប់

បើទោះបី​ជាមាន​ការ​ឧបត្ថម្ភធន​ស្ងៀម​ស្ងាត់​ពី​សំណាក់​រដ្ឋាភិបា​ល ​យ៉ាង​ណាក៏​ដោយ ក៏​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​ លំដាប់។ ​កើន​ឡើង​រហូត​ដល់​មាន​ការ​ភ្ញាក់ផ្អើល​ពី​មជ្ឈដ្ឋាន​ទូទៅ។ នៅតាម​ស្ថានីយ៍​នានា​នៅ​ទីក្រុង​ភ្នំពេញ ប្រេង​សាំង​ស៊ុបពែ​មាន​តម្លៃជិត​១​ដុល្លារ​កន្លះក្នុងមួយលីត្រ​។ នេះ​ជា​តម្លៃ​ប្រេងសាំង​ដែល​ហក់​ឡើង​ខ្លាំង​ជាង​ពេល​ណាៗទាំងអស់​នៅ​ក្នុង​ ប្រទេស​កម្ពុជា។ ​​

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វ៉ន ពៅ បាន​​និយាយ​ថា ប្រេងសាំង​ឡើង​ថ្លៃ​កប់​ពពក​នេះ​នឹង​ប៉ះពាល់​ជីវភាព​អ្នក​ក្រីក្រ​ យ៉ាង​ខ្លាំង​ពីព្រោះ​ពួកគេ​ពិបាក​រក​ប្រាក់​ចំណូល។ ​លោក ពៅ បាន​លើក​ឧទាហណ៍​មក​បញ្ជាក់​ថា អ្នក​រត់​ម៉ូតូ​ឌុប​គ្រប់គ្នា​ពិបាក​រកប្រាក់​ចំណូល​ណាស់​ពីព្រោះ​ប្រេងសាំង ​ឡើងថ្លៃ​ខ្លាំងពេក​។ អ្នក​ជិះម៉ូតូឌុបត​ថ្លៃ​ពីព្រោះ​ពួកគាត់​ពិបាក​រក​ប្រាក់​ចំណូល​ដែរ។

ប្រេងសាំង​ឡើង​ថ្លៃ​នាំ​អោយ​តម្លៃ​ទំនិញ​ផ្សេង​ៗ​ទៀត​ឡើងថ្លៃ​តាម​ដែរ​ ពីព្រោះ​ប្រេងសាំង​គឺ​ជា​កត្តាលិក​ជំរុញ​អោយ​តម្លៃ​ដើម​​ទំនិញ​គ្រប់​មុខឡើង​ ថ្លៃ​តាម។ ប្រទេស​កម្ពុជា​នៅ​មាន​ប្រជាជន​ជិត​៣០​ភាគរយ​ទៀត​កំពុង​រស់​​ក្រោម​បន្ទាត់​ ភាព​ក្រីក្រ​ មាន​ន័យ​ថា ពួកគេ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ មនុស្ស​ម្នាក់។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ ប្រាប់​ថា ក្រសួង​បាន​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​​តាម​រយៈការ​ឧបត្ថម្ភធន​ ស្ងាត់ស្ងៀម​។ ម្យ៉ាងទៀត ​លោក រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋ​កិច្ច​តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ ស្ថាប័ន្ធ​រដ្ឋ​ទាំងឡាយ​អោយ​ធ្វើ​ការ​សន្សំ​សំចៃ​ប្រេងសាំង។

តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃថា​ ថ្លៃ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។ ជាក់ស្តែង ដោយសារ​តែ​បញ្ហា​នេះ អ្នក​វិនិយោគ​ភាគ​ច្រើន​ពិបាក​នឹង​សម្រេច​ចិត្ត​វិនិយោគ​បើក​ផលិត​កម្ម​នៅ​ ក្នុង​ប្រទេស​ក្រីក្រមួយនេះ៕

Related Articles

Back to top button
Close
Close