អ្នក​វិទ្យា​សាស្រ្ដ​អូស្រ្ដាលី​រក​ឃើញ​ហ្សែន​បង្ក​ឲ្យ​កើត​ជំងឺ​ឆ្កួត​ជ្រូក

បណ្ដា​អ្នក​ស្រាវ​ជ្រាវ​អូស្រ្ដាលី​បាន​រក​ឃើញ ​នូវ​ហ្សែន ឬ​ពន្ធុ​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​ឆ្កួត​ជ្រូក​ទូទៅ​ ហើយ​ថា របក​គំហើញ​នេះ​នឹង​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​តេស្ដ​ហ្សែន​។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​ដោយ​វិទ្យា​ស្ថាន​ Florey ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ដ និង​សរសៃ​ប្រសាទ​វិទ្យា​បាន​រក​ឃើញ​នូវ​ប្រភេទ​ហ្សែន​មួយ​ដែល​បណ្ដាល​ឲ្យ​ មាន​ជំងឺ​ឆ្កួត​ជ្រូក (focal epilepsy) ហើយ​អាច​ជា​ជំងឺ​តំណ​ពូជ។

កាល ​ពី​មុន គេ​ជឿ​ជាក់​ថា ជំងឺ​ឆ្កួត​ជ្រូក ឬ​ជំងឺ​ស្កន់​នេះ​បណ្ដាល​មក​ពី​ការ​របួស​ខួរ​ក្បាល ឬ​ដោយ​សារ​ដុំ​សាច់​ដុះ​ក្នុង​ខួរ​ក្បាល។

អ្នក​ស្រី Ingrid Scheffer ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នេះ​មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​ថ្មី​នេះ គឺ​មាន​សារៈ​សំខាន់​ណាស់។ លោក​ស្រី​ថា ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ជំងឺ​ស្កន់​នេះ តែ​ពី​មុន​មក​គេ​មិន​ដឹង​ពី​មូល​ហេតុ​ណា​មួយ​នោះ គេ​គួរ​តែ​ធ្វើ​តេស្ដ​ហ្សែន​ប្រភេទ​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​ហ្សែន​នេះ​មាន​ការ​វិវឌ្ឍ​ប្រែ​ប្រួល ឬ​យ៉ាង​ណា៕ (Radio Australia)

Related Articles

Back to top button
Close
Close