ក្រុមអ្នករត់ម៉ូតូឌុបប្រតិកម្មនឹងអង្គការលើកលែងទោសអន្ដរជាតិ
Cambodia News
ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ក្រុមអ្នករត់ ម៉ូតូឌុបនិងរ៉ឺម៉កកង់បីប្រមាណ១០០នាក់ បានជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ តវ៉ាប្រតិកម្មប្រឆាំងទៅនឹង ប្រធានអង្គការលើកលែងទោសអន្ដរជាតិ ដែលបានចេញសេចក្ដីថ្លែងការណ៍លើក លែងទោសជនល្មើស យ៉ោម បុបា្ព និង បក្ខពួកនៅលើទំព័រកាសែតភ្នំពេញប៉ុស្ដិ៍ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ។
ប្រធានសមាគម រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា តំណាងក្រុម អ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បី លោក ឯ សុភាស់ បានឱ្យដឹងថា អ្វីដែលអ្នកភូមិបឹងកក់ប្រមាណ៣០ នាក់ដែលតែងតែដើរអុកឡុកបង្កឱ្យមានភាពចលាចលដល់សង្គមទាមទារឱ្យ មានការដោះជនល្មើសចេញពីគុកទាំង បំពានលើផ្លូវច្បាប់ និងបាននាំគ្នាបំផ្លើស ការពិតបង្វែរសំណុំរឿងពីករណីអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ទៅ ជាករណីទំនាស់ដីធ្លីនៅតំបន់បឹងកក់ទៅ វិញ ។
ពួកគេតែងតែដើរសុំកិច្ចអន្ដរា គមន៍ទៅតាមបណ្ដាស្ថាប័នជាតិ-អន្ដរ ជាតិនានា ដើម្បីសុំជួយអន្ដរាគមន៍ឱ្យ ដោះលែងជនល្មើស យ៉ោម បុបា្ព ពីពន្ធ នាគារ និងបញ្ឈប់ការចោទប្រកាន់ជន ល្មើសជាប្ដី ព្រមទាំងបញ្ឈប់ការតាម ចាប់ខ្លួនជនល្មើសជាប្អូនប្រុស២នាក់ទៀត ទាំងបំពាន ។
គួររំលឹកថា កាលពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៣ តុលាការកំពូលបានច្រាន ចោលការស្នើសុំការនៅក្រៅឃុំបណ្ដោះ អាសន្នពីជនជាប់ចោទ យ៉ោម បុបា្ព ដោយ ចាត់ទុកថា ករណីនេះជាបទល្មើសព្រហ្ម ទណ្ឌ ដែលគាត់បានវាយទៅលើអ្នករត់ ម៉ូតូឌុបចំនួន២នាក់ ហើយក៏មិនមែនជា រឿងជម្លោះដីធ្លីតំបន់បឹងកក់នោះឡើយ ៕