ដំណុះ​សេដ្ឋកិច្ច​​​វៀតណាម​​មានការ​ធ្លាក់​ចុះ​ថយ

តួលេខ​ថ្មី ​ចុងក្រោយ​បង្ហាញ​ឲ្យឃើញថា ដំណុះ​សេដ្ឋកិច្ច​​វៀតណាម​​បាន​ធ្លាក់​ថមថយ​ នៅក្នុង​ត្រី​មាស​ទីមួយ​នៃ​ឆ្នាំ​នេះ ដោយ​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​កើន​ឡើង​ត្រឹម​តែ 4.89% នៅក្នុង​ត្រីមាស​ដំបូងនៃ​ឆ្នាំនេះ។

បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​មុន ដំណុះ​សេដ្ឋកិច្ច​​មាន​ការកើន​ឡើង​ 5.44% នៅក្នុង​ត្រីមាស​ទី​៤។

ការិយាល័យ​ស្ថិតិ​​ទួទៅ​ធ្វើ​ការ​ព្រមាន​អំពី​ទិដ្ឋភាព​ដ៏​លំបាក​បំផុត​សម្រាប់​ប្រទេស​វៀតណាម ​នៅក្នុង​​ឆ្នាំ ២០១៣នេះ។

ការិយាល័យ ​នោះ​និយាយ​ថា  ការ​លំបាក​នៃ​បណ្ដា​ក្រុម​ហ៊ុន​ឯកជន និងអត្រា​ការ​ប្រាក់​ខ្ពស់​កំពុងតែ​រួម​ចំណែក​ធ្វើ​ឲ្យ​​បរិយាកាស​​ សេដ្ឋកិច្ច​​មានភាព​ថមថយ។

កាលពីពេល ​២ថ្ងៃមុននេះ ធនាគារ​កណ្ដាល​​វៀតណាម ​បាន​បញ្ចុះ​អត្រា​ការប្រាក់ ជាលើក​ទី​៧ នៅ​ក្នុង​រវាង​ពេល​​ជាង​មួយឆ្នាំ​មកនេះ ដើម្បី​ខិតខំ​ជំរុញ​កម្លាំង​​​​ពាណិជ្ជកម្ម​របស់​បណ្ដា​ក្រុម​ហ៊ុន​​​ដែលជួប ​នឹង​ការ​លំបាក៕ (Radio Australia)

Related Articles

Back to top button
Close
Close