ផែន​ការ​នាំ​ចេញ​ឧស្ម័ន​អូស្ត្រាលី​អាច​បណ្តាល​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ឧស្ម័ន​​​ក្នុង​ស្រុក

សមាគម​អ្នក ​ផលិត​នៅ​​អូស្ត្រាលី​គ្រោង​នឹង​ធ្វើ​ការ​តវ៉ា​ការដើម្បី​ឲ្យ​មាន​ការ​កែ​ ប្រែ​​គោល​នយោបាយ​នាំ​ចេញ​ឧស្ម័ន​ ដោយ​ពួកគេ​មាន​ការ​​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​តម្លៃ​ឧស្ម័ន​ក្នុង​ ស្រុក​ និង​ភាព​មិនប្រាកដ​ប្រជា​លើ​ការ​វិនិយោគ​នេះ។

ក្រុម ​នេះ​និយាយ​ថា​ក្រុម​ហ៊ុន ​ផលិត​ឧស្ម័ន​ធំៗ​មិន​​អាច​បំពេញ​​តាម​កិច្ច​សន្យា​​សម្រាប់​ការ​នាំ​ចេញ​ ឧស្ម័ន​ដោយ​ការ​បូម​យក​ឧស្ម័ន​ពី​អណ្តូង​រ៉ែ​ថ្មីៗ​នោះ​ទេ​ ដូច្នេះ​ក្រុម​ហ៊ុន​ទាំង​នោះ​ត្រូវ​ការ​​បូម​យក​ឧស្ម័ន​ដែល​បម្រុង​សម្រាប់​ ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​ ដែល​ជា​ឧស្ម័ន​សម្រាប់​​​ឧស្សាហករ​ក្នុង​ស្រុក​ប្រើ​ប្រាស់​ជា​ប្រចាំ។​

លោក ​ស្រី​ Sue Morphet​ មក​ពី​សមាគម​អ្នក​ផលិត​នៅ​​អូស្ត្រាលី​​និយាយ​ថា​ការ​នាំ​ចេញ​ និង​ទីផ្សារ​ឧស្ម័ន​ក្នុង​ស្រុក​គួរ​តែ​ត្រូវ​បាន​គេ​ធ្វើ​ការ​បែង​ចែក​ឲ្យ​ បាន​ច្បាស់​ ហើយ​ការ​ធ្វើ​ឲ្យ​តម្លៃ​ក្នុង​ស្រុក​កើន​ឡើង​នឹង​អាច​រា​រាំង​ការ​អភិវឌ្ឍ។

​ ​​លោក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​ស្រី​មាន​គម្រោង​នឹង​លើក​យក​បញ្ហា​នេះ​ ដាក់​ជូន​រដ្ឋាភិបាល​អូស្រ្តាលី​នៅ​ក្នុង​ថ្ងៃ​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close