បារាំង-ជប៉ុន ជម្រុញសាលាក្ដីពន្លឿនកាត់ទោសជនជាប់ចោទដែលនៅសល់ បន្ទាប់ពី អៀងសារី ស្លាប់
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីការស្លាប់របស់ អៀង សារី អតីរដ្ឋមន្ត្រីក្រសួងការបរទេស នៃ របបខ្មែរក្រហមនិងជាជនជាប់់ចោទក្នុងសំណុំរឿង០០២ ប្រទេសបារាំង និងជប៉ុនដែលជាម្ចាស់មូលនិធិសំខាន់របស់សាលាក្ដី ខ្មែរក្រហម បានដាក់ការជម្រុញឲ្យសាលាក្ដីពហុជាតិមួយនេះពន្លឿនល្បឿនរបស់ខ្លួន។
ការជម្រុញឲ្យសាលាក្ដីពហុជាតិមួយនេះពន្លឿនល្បឿនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យ សវនាការកាត់ទោសជនជាប់ចោទដែលនៅសល់បានដំណើរការដោយ ត្រឹមត្រូវ មានប្រសិទ្ធិភាព និង លឿនទៅមុខដើម្បីឲ្យយុត្តិធម៌ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយក្លាយជាការពិត នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាស្ថានទូតតទាំងពីរបានលើកឡើង ថាស្ថានទូតជប៉ុននិងស្ថានទូតបារាំង ដែលជាសហប្រធាននៃក្រុមមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបានទទួលដំណឹងមរណៈភាពរបស់លោក អៀង សារី អតីតឧនាយករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យ ខណៈដែលសវនាការរបស់លោកកំពុងតែបន្ត។យើងមានការសោកស្តាយដែល ជនជាប់ចោទបានទទួលមរណៈភាពមុនបញ្ចប់ដំណើការកាត់ក្ដី។
គួរបញ្ជាក់ថាបន្ទាប់ពីការសម្លាប់របស់លោក អៀង សារី ហើយភរិយារបស់គាត់គឺលោក ស្រី អៀងធារិទ្ធិ ក៏មានជម្ងឺវិបល្លាសស្មារតីទៀតនោះពេលនេះជនជាប់ចោទក្នុង សំណុំរឿង០០២នៅសល់តែពីនាក់ប៉ុណ្ណោះគឺលោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម និង លោក នួន ជា អតីប្រធានសភាប្រជាជន ដែលពួកគេសុទ្ធតែមានវ័យជរា និង យាយីដោយជម្ងឺ ៕