ខ្មោចសត្វជ្រូកជាង៣ពាន់ក្បាលនៅសៀងហៃងាប់ដោយសារជំងឺ
អ្នកធ្វើការនៅប្រទេសចិនកំពុង បន្ដកិច្ច ប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រមូលខ្មោចសត្វជ្រូកជិត៣ពាន់ក្បាលដែលគេបានរកឃើញនៅ ក្នុងទន្លេមួយនៅជិតក្រុងសៀងហៃ។
មានរបាយការណ៍ជាច្រើនបានលើកឡើងថា មានសត្វជ្រូករាប់ពាន់ក្បាលត្រូវគេបោះចោលទៅក្នុងទន្លេនោះ ពីខេត្ដមួយដែលមានទីតាំងភូមិសាស្រ្ដស្ថិតនៅខ្សែទឹកខាងលើ ក្រោយពីសត្វជ្រូកទាំងនោះបានងាប់ដោយសារជំងឺ។
លោក Adam Minter អ្នកកាសែតម្នាក់មានមូលដ្ឋាននៅក្រុងសៀងហៃរាយ ការណ៍ថា មន្រ្ដីសុខាភិបាលកំពុងមានការបារម្ភពីព្រោះវីរុសចេញពីសាច់ជ្រូក រលួយអណ្ដែតតាមទឹក អាចឆ្លងចូលទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុងសៀងហៃ៕ (Radio Australia)