ជនជាប់​ចោទ​ម្នាក់​​ពីបទ​ចាប់​រំលោភនៅ​ឥណ្ឌាបានធ្វើអត្តឃាត

បណ្តាញ​ព័ត៌មាន​ឥណ្ឌា​ធ្វើ​​​ សេចក្តីរាយការណ៍ថា បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៥នាក់​ដែល​ជាប់​ចោទ​ពីបទ​ចាប់​រំលោភ​​ហើយ​ សម្លាប់​នារី​វ័យក្មេង​មួយរូប​នៅ​ក្នុង​ក្រុង​ New Delhi កាលពីឆ្នាំ​មុន​បាន​សម្លាប់​ខ្លួន​ឯង​នៅក្នុង​​ពន្ធនាគារ។

បុរស ​ឈ្មោះ Ram Singh ជាប់​ចោទ​ថាបានបើក​រថយន្ត​ក្រុង​ដែល​នារី​អាយុ​២៣​ឆ្នាំ​បានរងការវាយដំ​និង​ រំលោភ មុននឹង​ត្រូវគេ​បោះ​ទម្លាក់​ចេញ​នៅតាមដងផ្លូវ។

ករណី​នេះ​ បានបង្ក​ឲ្យមាន​កំហឹងក្រេវក្រោធ​ពាសពេញ​ប្រទេស​ឥណ្ឌា ហើយ​មនុស្ស​ម្នា​បាននាំ​គ្នា​ប្រមូលផ្ដុំ​តវ៉ានៅតាម​ផ្លូវ​ដើម្បីទាម​ទារ​​ ឲ្យ​មានការ​ការពារ​ថែមទៀត​ដល់​ស្រ្តី​ឥណ្ឌា។

លោក Ram Singh និងបុរស​៤នាក់ទៀត​ បានឋិតនៅក្នុង​បញ្ជីនៃការឃ្លាំមើល​ក្រែង​មានការ​ធ្វើ​អត្តឃាត។ ក៏ប៉ុន្តែ​មន្រ្តី​ពន្ធនាគារ​នៅ​ក្រុង New Dehli និយាយ​ថា  លោក Ram Singh បាន​រក​វិធី​​ធ្វើ​អត្តឃាត​ទាល់​តែបាន​ដោយ​ការ​ចងក​នៅ ពេល​ព្រឹក​ព្រលឹម៕ (Radio Australia)

Related Articles

Back to top button
Close
Close