ខ្មោចជ្រូកជាង៩០០ក្បាលអណ្ដែតក្នុងទន្លេនៅសៀងហៃនៃប្រទេសចិន
អាជ្ញាធរចិននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលក្រោយពីបានឃើញ ខ្មោចជ្រូកជាង៩០០ក្បាលអណ្ដែតនៅក្នុងទន្លេមួយនៅក្រៅក្រុងសៀងហៃ។
មន្រ្តី បរិស្ថាននិយាយថា គ្មានភស្តុតាងណាបង្ហាញថា ខ្មោចជ្រូកទាំងនោះងាប់ដោយសារជំងឺដូចគ្នាណាមួយមកយាយី ឬក៏ត្រូវគេយកទៅបោះចោលក្នុងទន្លេនោះទេ។
គេប្រទះឃើញ ខ្មោចជ្រូកទាំងនោះ នៅក្នុងទន្លេ Huang-pu ដែលជាប្រភពផ្ដល់ទឹកស្អាតផឹកដ៏ធំមួយសម្រាប់តំបន់មួយនៅសៀងហៃ៕ (Radio Australia)