ការវិវត្តន៍នារី កម្ពុជាក្នុងឆាក នយោបាយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
Cambodia News
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៣ លោក ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញសំណេះសំណាលជាមួយប្រតិភូស្រ្តីជាច្រើននាក់មកពីតាម ស្ថាប័ននានា ក្នុងឱកាសអបអរសារទរទីវាអន្តរ ជាតិនារី៨ មីនា ខួបលើកទី១០២ ដែលធ្វើឡើងនៅវិមានរដ្ឋសភា។
លោក ហេង សំរិន បានគាំទ្រ ចំពោះប្រធានបទឆ្នាំនេះ ដែលជំរុញអោយមានការកែលម្អ ផ្នត់គំនិតសង្គមលើស្រ្តី និងបុរស់ ក្នុងការផ្តល់តំលៃ សិទ្ធនិងឱកាសចូលរួមស្មើៗគ្នានៅក្នុងគ្រប់វិស័យក៏ដូចរួម ចំណែកអភិវឌ្ឍន៍គ្រួសារ និងប្រទេសជាតិ។
លោកបានបន្តថា ក្នុងនីតិកាលទី ៤រដ្ឋសភា ចំនួនស្រ្តីមានការកើនឡើងក្នុងតួនាទីជាអ្នកដឹកនាំនៅថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ។បញ្ហាស្ត្រីត្រូវបានដោះស្រាយដោយគោលនយោបាយ របស់រាជរដ្ឋាភិបាលទាំងគោលនយោបាយថ្នាក់ជាតិក៏ដូចថ្នាក់ក្រោម ជាតិ ។ការអនុម័ត ច្បាប់សំខាន់ៗ មួយចំនួនដោយស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ ដែលការពារសិទ្ធ និងផលប្រយោជន៍ស្រ្តី ត្រូវ បានអនុម័តនិងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
ជាមួយគ្នានោះលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានលើកឡើងផងដែរថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋសភា និងរាជរដ្ឋភិបាល ក្នុងការលើកកម្ពស់សិទ្ធស្រ្តី និងបង្កលក្ខណៈ ដល់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងវិស័យ សាធារណៈបានធ្វើអោយសិទ្ធ ស្រ្តីត្រូវបានលើកកំពស់ជាបន្តបន្ទាប់៕