កងទ័ពម៉ាឡេស៊ីបើកការវាយលុកតទល់នឹងការឈ្លានពានរបស់ស៊ុលតង់ហ្វីលីពីន
នៅ ថ្ងៃអង្គារនេះ កងទ័ពម៉ាឡេស៊ីបើកការវាយលុកតទល់នឹងការឈ្លានពានរបស់ស៊ុលតង់ ហ្វីលីពីន ដែលចង់ដណ្តើមយកបូរណភាពដែនដីនៃរដ្ឋសាបា ស្ថិតនៅភាគខាងជើងនៃកោះ បូណេអូ ស្ថិតក្នុងដែនដីប្រទេសម៉ាឡស៊ី។ ការវាយលុករបស់ទ័ពម៉ាឡេស៊ី បានប្រព្រិត្តទៅតាមផ្លូវអាកាស និងផ្លូវគោក អស់រយៈពេលកន្លះម៉ោង។ ប៉ុន្តែគេនៅពុំទាន់ដឹងថា តើមានជនរងគ្រោះ រឺក៏យ៉ាង ណានៅឡើយទេ។
យុទ្ធនាការ វាយលុករបស់កងទ័ពម៉ាឡេស៊ី បានធ្វើឡើងទាំងខាងផ្លូវអាកាស ទាំងខាងផ្លូវគោក ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ស៊ុលតង់ហ្វីលីពីន ដែលចង់ដណ្តើមយកបូរណភាពដែនដីនៃរដ្ឋសាបា នៅម៉ាឡស៊ី។
កាលពីខែកុម្ភៈ ស៊ុលតង់ហ្វីលីពីន ឈ្មោះ Jamalul Kiram III បានមកបោះទីតាំងក្នុងដែនដីរដ្ឋសាបា ស្ថិតនៅភាគខាងជើងនៃកោះ បូណេអូ ដែលស្ថិតក្នុងដែនដីម៉ាឡស៊ី។
យន្តហោះចំបាំងរដ្ឋាភិបាល បានទំលាក់គ្រាប់បែកនៅក្នុងភូមិ Tanduo ដែលនៅទីនោះ គ្នីគ្នារបស់ស៊ុលតង់ហ្វីលីពីនពី ១០០ ទៅ៣០០ នាក់ បានមកបោះទីតាំងអស់រយៈពេលបីសប្តាហ៍មកហើយ។ ការវាយលុករបស់ទ័ពម៉ាឡេស៊ី បានប្រព្រិត្តទៅអស់រយៈពេលកន្លះម៉ោង ប៉ុន្តែគេនៅពុំទាន់ដឹងថា តើមានជនរងគ្រោះ រឺក៏យ៉ាងណានៅឡើយទេ។
យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razac ការវាយលុកនេះធ្វើឡើងបនា្ទប់ពីការចរចារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងពួកស៊ុលតង់មិនបានឈានទៅរកភាពចុះសម្រុងគ្នា។
មុននឹងមានការវាយលុកនេះ ការប្រឈមមុខគ្នារវាងកងទ័ពម៉ាឡេស៊ី និងហ្វីលីពីន បានបង្កអោយមានមនុស្សស្លាប់ ២៧នាក់។ ប្រធានាធិបតី ហ្វីលីពីន អាគីណូ បានប្រាប់ថារដ្ឋាភិបាលហ្វីលីពីន ខិតខំចៀសមិនអោយមានបញ្ហានេះដែរ តែគឺក្រុមរបស់ស៊ុលតង់គីរ៉ាំ គឺជាអ្នកដែលសម្រេចចូលទៅកាន់ដែនដីរបស់ម៉ាឡេស៊ីខ្លួនឯង ផ្ទាល់។
កាលពីថ្ងៃទី ១២កុម្ភៈ អ្នកការពារស៊ុលតង់ បានចូលមកបោះទីតាំងក្នុងភូមិ Tanduo។ ភូមិនេះ មានប្រជាជនរស់នៅប្រហែលជា បីលាននាក់ ដែលភាគច្រើនស្ថិតនៅក្នុងកុលសម្ពន្ធកាន់សាសនាយេស៊ូ។ ពួកស៊ុលតង់ហ្វីលីពីន បានលើកឡើងថា ភូមិនេះធ្លាប់ជាកម្មសិទ្ធិរបស់ស៊ុលតង់សាសនាអ៊ីស្លាម កាលពីអតីតកាល។
គួររំលឹកថា អណានិគមរបស់បណ្តាប្រទេសអឺរ៉ុប ក្នុងសតវត្សរ៍ទី ១៩ បានសបង្ហាញពីការធ្លាក់ចុះ នៃការដឹកនាំរបស់ស៊ុលតង់សាសនាអ៊ីស្លាម។ ស៊ុលតង់ហ្វីលីពីន Jamalul Kiram III ដែលមានអាយុ ៧៣ឆ្នាំ នាពេលបច្ចុប្បន្ន បានប្រកាសថា ខ្លួនជាអ្នកដែលត្រូវបន្តកេរដំណែលនេះ។
ហើយយោងតាមកិច្ចសន្យាមួយ ដែលស៊ុលតង់ធ្លាប់បានយល់ព្រមអោយ ក្រុមហ៊ុនរកស៊ីអង់គ្លេសមួយមកបោះទីតាំង នៅក្នុងដែនដីនេះ នាឆ្នាំ ១៨៧៨ ស៊ុលតង់ហ្វីលីពីន នឹងទទួលបាននូវការបង់ប្រាក់ជាប្រយោជន៍មកពីកិច្ចសន្យានេះ វិញ។ ប៉ុន្តែក្រោយមកទៀត ទីតាំងនេះបានក្លាយជាតំបន់មួយដែលសម្បូរសប្បាយ ខុសពីនៅប្រជុំកោះកោះស៊ូលូ នៅហ្វីលីពីន ដែលនៅតែប្រឈមមុខនឹងភាពក្រីក្រ៕ដោយ ព្រំ សឿន សូលីណា (RFI)