ប្រទេសចិនប្រហារជីវិតទណ្ឌិតដែលបានសម្លាប់អ្នកនេសាទចិននៅឆ្នាំ២០១១
នៅ ថ្ងៃនេះ ប្រទេសចិននឹងធ្វើការប្រហារជីវិតដោយការចាក់ថ្នាំទៅលើទណ្ឌិត Naw Kham ជាមេក្លោងរត់ពន្ធថ្នាំញៀននៅភូមា និងបក្សពួកបីនាក់ទៀត ដែលបានសម្លាប់អ្នកនេសាទចិនចំនួន ១៣នាក់កាលពីឆ្នាំ២០១១។
តុលាការចិនបានកាត់ប្រហារ ជីវិតដល់ទណ្ឌិតរូបនោះ ចំពោះការរៀបចំផែនការវាយប្រហារទៅលើទូកដឹកទំនិញពីរគ្រឿងរបស់ ប្រទេសចិនកាលពី២ឆ្នាំមុន ដោយបានសម្លាប់អ្នកនេសាទចិនចំនួន ១៣នាក់។
លោក Zhao Biao ប្រធានពន្ធនាគារនៅខេត្ត Yunnan ប្រទេសចិនមានប្រសាសន៍ថា ក្រុមគ្រួសារទណ្ឌិតដែលត្រូវប្រហារជីវិតទាំងនោះមានឱកាសបានមក ជួបសួរសុខទុក្ខមុននឹងការប្រហារជីវិត៕(Radio Australia)