ក្រសួងមហាផ្ទៃ ស្នើឲ្យចាប់ខ្លួន ឧញ៉ាដែលធ្វើទារុណកម្មលើកូនចិញ្ចឹម
ភ្នំពេញ៖ នៅថ្ងៃទី០១ មីនា ២០១៣នេះ ក្រសូងមហាផ្ទែ បានស្នើទៅតុលាការរួចហើយ ឲ្យចេញដីកាចាប់ខ្លួនឧញ៉ា ពីរនាក់ប្ដីប្រពន្ធ ដែលបានធ្វើទារុណកម្ម វាយដំទៅលើកូនចិញ្ចឹមរបស់ខ្លួន បន្ទាប់ពីជនរងគ្រោះ បានដាក់ពាក្យប្ដឹង។
ឧញ៉ាដែលសង្ស័យថា ជាអ្នកបង្កអំពើព្រៃផ្សៃទៅលើកូនចិញ្ចឹមស្រី របស់ខ្លួនទាំងពីរនាក់នោះមានឈ្មោះ វ៉េង ឡីតិចឡាយ និង ប្រពន្ធឈ្មោះ លី ពៅ មានភូមិគ្រិៈលេខ ៣៣ ផ្លូវ ៥២៨ សង្កាត់បឹងកក់ II ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។
អ្នកនាំពាក្យក្រសូងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ចថា ឧកញ៉ាពីរ នាក់ប្តីប្រពន្ធបានធ្វើទារុណកម្មលើពួកគេនោះ ជនល្មើសបានរត់គេចខ្លួនបាត់ តែក្រសួងមហាផ្ទៃបានស្នើទៅស្ថាប័នតុលាការ ឲ្យចេញដីកា ចាប់ខ្លួនឧកញ៉ា ពីរនាក់ ប្តីប្រពន្ធ ទាំងពីរនោះរួចហើយ ៕